ខឹងអតីត ប្តីមិន គោរពសម្តី ទាញកៅអី វាយ រយះក្បាល (មានវីដេអូ)
ខេត្តប៉ៃលិន ៖ បន្ទាប់ពីឈ្លោះប្រកែក ទាស់ទែងគ្នាយ៉ាងតឹងសរសៃ.កនៅក្នុងបរិវេណផ្ទះ លោកមេភូមិរួចមក ស្ត្រីជាអតីតប្រពន្ធបានទាញ យកកៅអីជ័រទៅ វាយសំពងក្បាលប្តី យ៉ាងពេញទំហឹង ហើយត្រូវប្តីយកដៃរង បណ្តាលឱ្យអំបែងកៅអី ខ្ទាតមុតក្បាលរងរបួសស្រាល ដោយ សារតែខឹងនឹងអតីតប្តី មិនព្រមយកលុយ ចំនួន២០០០ដុល្លារ មកឱ្យនាងតាមកិច្ចសន្យា ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០២ និង៤០នាទីរសៀលថ្ងៃទី០៦ ឧសភា ២០១៥ ស្ថិតនៅក្នុង បរិវេណផ្ទះមេភូមិ ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ ប្រភពបានឱ្យដឹងថា ស្ត្រីដៃដល់ឈ្មោះទូច ណាវី អាយុ៤៤ឆ្នាំ បានបំផ្លាញកៅអី ជ័រមេភូមិអស់២ និងបោកចានឆ្នាំងបែកខ្ទេច ។ ចំណែកអតីតប្តីឈ្មោះស្រ៊ី សុព្រី អាយុ៤៦ឆ្នាំ រងរបួសក្បាល ផ្នែកខាងលើស្រាល ។ ពួកគេមានកូនប្រុសស្រី តូចៗ២នាក់ រស់នៅក្នុងភូមិកើត ហេតុខាងលើ ។
ប្រភពពីលោកសោម វ៉ាន់ មេភូមិអូរតាពុកក្រោម បានរៀបរាប់ឱ្យដឹងថា ប្តី-ប្រពន្ធខាងលើនេះ បានទាស់ទែងខ្វែ ងគំនិតគ្នាអស់រយៈពេលជាច្រើនខែមកហើយ រហូតដល់ដាក់ពាក្យប្តឹង មកមេភូមិជាច្រើនលើកច្រើនសារដែរ ហើយក៏សុំផ្តិតមេដៃ លែងលះគ្នាគ្នាទៀត ផង ។
លោកបន្ត ថា ក្រោយពីមានការព្រមព្រៀង ចែកផ្លូវគ្នាហើយ ខាងប្តីបានសន្យា ប្រគល់ប្រាក់ចំនួន២០០០ ដុល្លារអាមេរិក ឱ្យទៅស្ត្រីដៃដល់ ដើម្បីយកទៅប្រកបមុខរបរ រកស៊ីចិញ្ចឹមកូនតូចៗទាំង២នាក់ ដោយរូបគេសុខចិត្ត ចុះចេញតែខ្លួនប៉ុណ្ណោះ ហើយសន្យាប្រគល់ ឱ្យនៅដើម ខែកុម្ភៈ ។ តែដោយលើសថ្ងៃយូរពេក រហូតដល់ដើមខែឧសភានេះ នៅមិនទាន់បប្រគល់លុយ ទើបនាងជាអតីត ប្រពន្ធខឹងខ្លាំងពេក ទប់ចិត្តមិនបាន ក៏ទាញយកកៅអីអង្គុយ នៅក្នុងផ្ទះរបស់លោកសំពង ទៅលើក្បាលប្តី បណ្តាលឱ្យបែកផ្នែក ខាងមុខរងរបួសស្រាលតែម្តង ។
លោកបញ្ជាក់ទៀតថា ស្ត្រីខាងលើធ្លាប់យកទឹកអាស៊ីត ជះទៅលើខ្លួនរបស់ប្តីក្នុងផ្ទះ បណ្តាលឱ្យរងរបួសស្រាល និងជះនៅក្នុងបន្ទប់បណ្តាល ឱ្យដាច់ខោអាវអស់ជាច្រើនហើយ នៅពេលនេះខាងលោក បានរៀបចំឯកសារដាក់ទៅខាងអាជ្ញាធរ សង្កាត់ទួលល្វា ដើម្បី ជួយ ដោះស្រាយតាមនីតិវិធី ដោយឡែកកៅអី ជ័រទាំង២របស់លោក និងចានឆ្នាំងដែលខូចខាត ដោយសារនាងបោក ចោលមិនទាន់សងនៅឡើយដែរ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!