យ៉ែម សំអូន មិន​ជឿថា ភរិយា​ ដាក់​ពាក្យ​ប្ដឹង​ លែង​លះ

 
 

ភ្នំពេញ៖ បន្ទាប់ពីចំណងស្នេហារវាងអ្នកនាង យ៉ាន លីនដា និងស្វាមីលោក យ៉ែម សំអូន បានជួបភាព រកាំរកូស រហូតឈានដល់ ការប្រើអំពើហិង្សា បានធ្វើឲ្យភរិយារូបស្រស់ ដែលមាន សញ្ជាតិអូស្ត្រាលីរូបនេះ សម្រេចចិត្ត ដើរផ្លូវ បំបែកជាមួយ ស្វាមីដោយ ពេលនេះ នាងកំពុងតែ រៀបចំពាក្យបណ្តឹង និងបញ្ជូន មេធាវីពីអូស្រ្តាលីមកកម្ពុជាប្តឹង លែងលះ តាមផ្លូវច្បាប់ ។ បើទោះជាដំណឹង នៃការដាក់ពាក្យ លែងលះនេះ ត្រូវបានគេ អះអាងថា ជាសម្តីផ្ទាល់ របស់អ្នកនាង លីនដា ក៏ដោយតែសម្រាប់ លោក យ៉ែម សំអូន នៅតែចេញ មុខបដិសេធថា លោកមិនជឿទេថា ភរិយាលោក សម្រេចចិត្តលែងលះ ដូចព័ត៌មាន ចុះផ្សាយឡើយ ។

ថ្លែងប្រាប់គេហទំព័រកម្សាន្ត LookingTODAY នៅថ្ងៃទី០៨ ខែឧសភានេះ តារាបង្ហាញម៉ូដ និងជា តារាចម្រៀង លោក យ៉ែម សំអូន បានប្រាប់យ៉ាងខ្លីក្នុងអារម្មណ៍ វិលវល់ថា រហូតមក ដល់ពេលនេះ លោកនៅមិន ទាន់ដឹងច្បាស់ទេថា ព័ត៌មាន ដែលភរិយាសុំ លែងលះនោះ ជាការពិត ឬយ៉ាងណាឡើយ ។ លោកក៏ មិនចង់ផ្តល់ព័ត៌មានអ្វី ទាំងអស់ ពីព្រោះ លោកគិតថា ការរស់នៅ សាងគ្រួសារ ជាមួយភរិយា ប្រមាណជាង ១០ឆ្នាំកន្លងមកនេះ គឺមានអនុស្សាវរីយ៍ ល្អៗច្រើន គួរសមដែរ ដូច្នេះភរិយាលោក នឹងយល់ហើយ លោកក៏មិនចង់ និយាយអ្វី នៅពេលដែល ភរិយា កំពុងតែមាន អារម្មណ៍ខឹងតានតឹងដែរ ។

តារាប្រុសរូបរាងសង្ហាម្នាក់នេះ ក៏បានផ្ញើសារទៅភរិយាបណ្តូលចិត្តថា «ខ្ញុំចង់និយាយថា ខ្ញុំសុំទោស ចំពោះរឿងដែល កើតឡើងចំពោះ ភរិយាវា គឺជារឿងអចេតនាសម្រាប់ខ្ញុំ គឺមានចិត្ត ស្រលាញ់ ភរិយាខ្លាំងណាស់ គ្មាននារីណា អាចជំនួស គាត់ (ភរិយា) បានឡើយ ។ ហេតុដូច្នេះ ខ្ញុំនៅតែសង្ឃឹម និងមានកម្លាំងចិត្តថា ថ្ងៃណាមួយគាត់ នឹងយល់ព្រមជួប និងដោះស្រាយ ជាមួយខ្ញុំ ក្រៅពី ជម្រើសលែងលះ...» ។

តារាចម្រៀងមានទឹកដម សំឡេងផ្អែមស្រទន់ លោក យ៉ែម សំអូន បានប្រាប់ឲ្យដឹងទៀតថា ចាប់តាំង ពីភរិយាចាកចេញ ពីលោក គឺលោកមិនទាន់ បានជួបនិយាយគ្នាឡើយ ភាគច្រើនគឺ លោកទាក់ទង ទៅកូនស្រី ដើម្បីសួរពី សុខទុក្ខភរិយា បើទោះជា ពេលនេះ ភរិយាលោក មានការខឹងសម្បារខ្លាំង កម្រិតណាក៏ដោយ ក៏លោកចង់ ផ្ញើសារទៅថា «លោក សុំទោសៗគ្រប់យ៉ាង…» ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម