ប្រតិបត្ដិការបង្ក្រាប គ្រឿងញៀន នៅ ផ្ទះសំណាក់ រស្មីឋានសួគ៌ ឃាត់ខ្លួន ជនសង្ស័យ ១១នាក់

 
 

-ម្ចាស់ផ្ទះសំណាក់ អាងខ្សែធំ យកផ្ទះសំ ណាក់ធ្វើអាជីវកម្មគ្រឿងញៀន

ភ្នំពេញ ៖ ប្រតិបត្ដិការ ចុះបង្ក្រាបករណី ចែកចាយនិងជក់គ្រឿងញៀន នៅតាមបន្ទប់ នៃផ្ទះសំណាក់ រស្មីឋានសួគ៌ ដែលមានទីតាំង ស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ រសៀលថ្ងៃ ទី៨ ខែឧសភា ឆ្នាំ២០១៥ កម្លាំង នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ១១នាក់ បូករួមទាំង មេការផង នោះនិងវត្ថុ តាងជាគ្រឿង ញៀន ព្រមទាំងសម្ភារនិង ឧបករណ៍ជក់ គ្រឿងញៀនមួយ ចំនួនផ្សេង ទៀត។

នេះជាប្រតិបត្ដិការចុះបង្ក្រាបមុខសញ្ញា ទៅប្រមូលផ្ដុំគ្នា សម្ងំជក់គ្រឿងញៀននៅ តាមបន្ទប់នៃផ្ទះ សំណាក់ រស្មីឋានសួគ៌មួយ លើកទៀត បន្ទាប់ពីប្រតិបត្ដិការចុះបង្ក្រាប ទាំងកម្លាំង នគរបាល និងកម្លាំងអាវុធហត្ថធ្វើ ឡើង៤- ៥លើក តែម្ចាស់ផ្ទះ សំណាក់នៅតែ គឃ្លើននិងបន្ដ ធ្វើអាជីវកម្ម ជាមួយករណី គ្រឿងញៀនដដែល ។

តាមការលួចបង្ហើបពីសមត្ថកិច្ចបានឱ្យ ដឹងថា ម្ចាស់ផ្ទះសំណាក់ជាទីប្រឹក្សានិងមន្ដ្រី ជាន់ខ្ពស់មួយរូប នៃរាជរដ្ឋាភិបាល ហេតុដូច្នេះ ហើយ ទើបរូបគេមិនរៀងចាលនិងបន្ដការរក ស៊ីគ្រឿង ញៀននេះ បន្ដទៀត តាមរយៈការ ជួលបន្ទប់ទៅឱ្យជន ដែលញៀនថ្នាំ ធ្វើសកម្ម ភាពចែកចាយក៏ដូចជា ជក់នៅតាមបន្ទប់តែ ម្ដង ។

ស្នងការរងនគរបាល ទទួលផែនប្រឆាំង គ្រឿងញៀន លោកប៊ន សំអាត បានបញ្ជាក់ ថា ប្រតិបត្ដិការ ដែល ដឹក នាំដោយព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ បានចុះទៅ ឆែកឆេរជា ច្រើនបន្ទប់នៃផ្ទះសំណាក់ ដោយរកឃើញ ជនសង្ស័យជា ច្រើននាក់មាន ស្រីមានប្រុស កំពុងតែ ប្រមូលផ្ដុំគ្នាជក់និងប្រើប្រាស់នៅទី នោះ ។

លោកប៊ន សំអាត បានបញ្ជាក់ទៀតថា ប្រតិបត្ដិការចុះបង្ក្រាបមុខសញ្ញាគ្រឿងញៀន និងឃាត់ខ្លួនជន សង្ស័យទាំងនេះ បានធ្វើ ឡើងបន្ទាប់ពីមានការស្រាវជ្រាវអស់រយៈ ពេលជាច្រើនថ្ងៃ ក្រោមការណែ នាំពីសំណាក់ ស្នងការនគរបាលរាជធានីភ្នំពេញ ទើបពេល នេះចុះបង្ក្រាបតែម្ដង ។

ជនសង្ស័យទាំង១១នាក់ ក្នុងនោះមាន ស្ដ្រីម្នាក់ បូករួមទាំងវត្ថុតាងជាគ្រឿងញៀន ព្រមទាំងម៉ូតូ នាំយក ទៅកាន់ ការិយាល័យប្រឆាំង គ្រឿងញៀនរាជធានីភ្នំពេញ ដើម្បីធ្វើ ការសួរនាំនិង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម