សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ក្រោយធ្វើ សកម្មភាព រំលោភ ក្មេងប្រុស មិនទាន់ គ្រប់អាយុ

 
 

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព ចាប់រំលោភ សេពសន្ធវៈ ទៅលើក្មេងប្រុសវ័យ អនីតិជនម្នាក់ កាលពីវេលាម៉ោង ១៧ និង ១០នាទី  ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចលើភ្នំធនមន់ ស្ថិតនៅក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើនេះមានឈ្មោះ ស៊ុន រីរ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជន រងគ្រោះមានឈ្មោះ ន-ឆ-ង ភេទប្រុស អាយុ១០ឆ្នាំ រស់នៅ ក្នុងបន្ទុកគ្រួសារ ជាសិស្ស ថ្នាក់ទី៤។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅ អហ ខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម