កម្មករ សំណង់ម្នាក់ ធ្លាក់ពីលើ ជណ្តើរយន្ត អាគារជាន់ទី៣ ក្បែរផ្សារដេប៉ូ បណ្តាលឲ្យស្លាប់
នំពេញៈ កម្មករសំណង់ម្នាក់ ពេលកំពុងធ្វើការនៅ ជាន់ទី៣ នៃអាគារសាងសង់ ខាងត្បូងផ្សារដេប៉ូ ក្បែរផ្ទះសំណាក់ ស្រែម្លិះ បានធ្លាក់ តាមជណ្តើរយន្ត រហូតដល់ស្លាប់ ពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ កាល់ពីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ សង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកម្មករដែលធ្វើការនៅទីនោះ បានឲ្យដឹងថា ជនរងគ្រោះអាយុជាង៣០ឆ្នាំ ពេលកំពុង ធ្វើការ នៅជាន់ទី៣ ស្របពេល ដែលភ្លើងដាច់ ក៏ធ្លាក់តាមប្រឡោះ ជណ្តើរយន្ត មកក្រោម បណ្តាលឲ្យ បាក់ជើង បាក់ដៃ និងបែកក្បាល រហូតស្លាប់តែម្តង។
ចំពោះករណីនេះ ម្ចាស់អាគារសំណង់ដែលកម្ពស់ ៥-៦ជាន់មួយនេះ បានលាក់បាំងព័ត៌មាន ដោយដឹក ជនរងគ្រោះ ភ្លាមៗចេញពី កន្លែងកើតហេតុ និងទាញទ្វាររបងបិទទៀតផង។
ប្រភពព័ត៌មានដដែលនេះបានលួច បង្ហើបទៀតថា កាលពីពេលកន្លងទៅ ក៏មានកម្មករ ម្នាក់បានធ្លាក់ ពីលើអាគារ នេះផងដែរ បណ្តាល ឲ្យរងរបួស និងធ្លាក់ខ្លួនពិកាអស់មួយជីវិត ទៀតផង ។ដូច្នេះអាជ្ញាធរ និងមន្ត្រីជំនាញ គួរចុះទៅ ពិនិត្យមើល ដំណើរការសាងសង់ អាគារខាងលើនេះផង ថាតើគោរពតាម លក្ខណៈបច្ចេកទេស និងការណែនាំពី មន្ត្រីជំនាញ ឬមួយ យ៉ាងណា៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!