បុរស​ម្នាក់​សម្រុក​ចូល​ អាកាស​យាន​ដ្ឋាន ​អន្តរជាតិ​ភ្នំពេញ​ ដើម្បី​បើក​យន្ត​ហោះ ​គេច​ខ្លួន ត្រូវ​សន្តិសុខ ​ចាប់​វ៉ៃ​ខ្នោះ

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបាន កងសន្តិសុខយាម នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ធ្វើការ ឃាត់ខ្លួន នាំយកទៅប្រគល់ ឲ្យ ប៉ូលីស ប៉ុស្ដិ៍កាកាបធ្វើការ សាកសួរ និងកសាងសំណុំរឿង បន្ទាប់ពី បុរសនោះជិះម៉ូតូ ១គ្រឿង សម្រុកចូលទៅក្នុង អាកាសយានដ្ឋាន បន្ទាប់មកបានផ្លោះ របងចូលទៅក្នុង ចំណតយន្តហោះ ក្នុងបំណងចូល បើកបរយន្តហោះ ទាំងកំរោល ដែលបានបង្ក ឲ្យមានការ ព្រួយ បារម្ភ ពីសុវត្ថិភាពយន្តហោះ ទើបក្រុមសន្តិសុខ ឃាត់ខ្លួនតែម្ដង ។ ហេតុករណ៍នេះបាន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង១៥ នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងអាកាស យានដ្ឋាន អន្តរជាតិ ភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសសង្ស័យខាងលើនោះឈ្មោះឯក មិនា អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិនីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ និងស្នាក់ នៅផ្ទះជួលក្នុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជននេះជិះម៉ូតូ ម៉ាកស៊ុយហ្ស៊ុយ គីវីវ៉ា១គ្រឿង ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-1349 ហើយមិនដឹងថា ជាមនុស្សឡប់សតិ ឬក៍ធ្វើពុត ជាឡប់នោះឡើយ ។

ក្រុមកងសន្តិសុខយាមនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឲ្យដឹង ថា មុនពេលកើតហេតុ ខណៈ ពេលកំពុង យាមល្បាត ស្រាប់តែ បាន ឃើញជនសង្ស័យ ខាងលើជិះម៉ូតូ១គ្រឿង ក្នុងល្បឿនលឿន សម្រុកចូលទៅ ក្នុងអាកាសយានដ្ឋាន ទាំងកំរោល ហើយទុកម៉ូតូចោល រួចបានឡើងផ្លោះ របងចូលទៅក្នុងចំណត យន្តហោះយ៉ាងតក់ ក្រហល់បំផុត ។ ពេលឃើញបែបនេះ កម្លាំងក៏បាននាំគ្នា ដេញចាប់បាន ភ្លាមៗ ហើយបាននាំទៅ ប្រគល់ឲ្យប៉ូលិស ប៉ុស្ដិ៍កាកាប ដើម្បីធ្វើការសាកសួរ និងកសាងសំណុំ រឿងទាំងយប់ ។

ក្រោយពេលឃាត់ខ្លួន ជនសង្សស័យខាងលើនោះបាននិយាយថា នៅមុនពេលកើតហេតុ មានមនុស្ស ១ក្រុមបានដេញវាយ និងដេញកាប់ ប្រហារខ្លួននៅម្ដុំ ព្រះវិហារឥស្លាម ដែលមានទីតាំង ស្ថិតនៅម្ដុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ខណៈនោះ ខ្លួន បានជិះម៉ូតូរត់ គេចខ្លួនរហូតមក ដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ហើយបាននឹកឃើញ ចង់ចូលទៅ បើកយន្តហោះ ដើម្បីគេចខ្លួន ទើបខ្លួនជិះម៉ូតូ ចូលទៅក្នុងនោះ ហើយបានផ្លោះរបង ចូលទៅក្នុងចំណត យន្តហោះក្នុងបំណង បើកយន្តហោះ ក៏ត្រូវបាន កម្លាំងសន្តិសុខ ឃាត់ខ្លួនតែម្ដង ។ ពេលនេះប៉ូលិសត្រូវ តែដោះលែងខ្លួនជាបន្ទាន់ បើមិនដូច្នេះទេខ្លួន នឹងប្រាប់បងប្រុស ដែលជាឧត្តមសេនីយ៍ យោធា ម្នាក់ឈ្មោះ ឯក តារា ឲ្យចាប់ដាក់គុក មិនខានឡើយ ព្រមទាំងប្រាប់លេខ ទូរស័ព្ទរបស់បងប្រុស ខ្លួនថែមទៀត ផង គឺ០១២ ៨៨ ៩៩ ០៥ ។

មន្ត្រីប៉ូលិសម្នាក់ បានឲ្យដឹងថា មិនទាន់ដឹងថា ឈ្មោះ ឧត្តមសេនីយ៍ និងលេខទូរស័ព្ទ ខាងលើនោះ ជាការប្រឌិត ឬបែបណានោះឡើយ ព្រោះកំពុងស្ថិត នៅក្នុងការស្រាវជ្រាវ ក្រោយពេល សាកសួរមួយជំហាន នៅប៉ុស្ដិ៍ប៉ូលិស កាកាបរួចមក ។

ជនសង្ស័យខាងលើនោះត្រូវបានបញ្ជូនបន្តទៅកាន់ផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និង កសាង សំណុំរឿង ធ្វើការ ស្រាវជ្រាវបន្ត ហើយមិនទាន់ដឹង ថាបុរសនោះជា មនុស្សឡប់សតិ ឬបែបណានោះទេ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម