រថយន្តដឹកដី បើកលឿនបុក កិនម៉ូតូ២គ្រឿង ស្លាប់ម្នាក់ និងរបួសធ្ងន់៣នាក់
ភ្នំពេញ៖ រថយន្តដឹកដី មួយគ្រឿង បានបើកចេញ ពីស្ថានីយ៍ទឹកស្អាតនិរោធ ក្នុងល្បឿនយ៉ាង លឿនស្លេវ ជ្រុលបុកម៉ូតូ២គ្រឿង បណ្តាលឲ្យកិន អ្នកបើកម៉ូតូ ម្នាក់បែកក្បាល ធ្លាយខួរស្លាប់ ភ្លាមនៅកន្លែង និង៣នាក់ទៀត រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ៧និង៤០នាទី ថ្ងៃទី០៨ ខែឧសភាឆ្នាំ ២០១៥ នៅតាមកំណាត់ផ្លូវជាតិ លេខ១ ក្រុម៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
គ្រោះថ្នាក់ចរាចរនេះ បង្កឡើងដោយ រថយន្តម៉ាក isuzu ពណ៌ខៀវ ដឹកដីពាក់ស្លាកលេខ 3A-5863 បានបុកម៉ូតូ សង់សេ១២៥ សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1L-0243 ក.ណ និងមួយគ្រឿងទៀត ម៉ូតូសង់សេ១២៥ សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1DD-0744 បណ្តាលឲ្យស្លាប់ មនុស្សម្នាក់ឈ្មោះ អ៊ូ លាងហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងថតរូប ស្នាក់នៅ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកអ្នក រងរបួសទាំង៣នាក់ ទី១-ឈ្មោះ ស្រស់ ភេទស្រី អាយុ២១ឆ្នាំ, ទី២-ឈ្មោះ ភេ ភេទប្រុស អាយុ២០ឆ្នាំ និងទី៣-ឈ្មោះ ម៉ៅ សាវឿន ភេទប្រុស អាយុ២១ឆ្នាំ ។ អ្នកទាំងនេះ រស់នៅភូមិផ្លូវត្រី ស្រុកល្វាឯម ខេត្តកណ្តាល ។
បើតាមសមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុ ដែលរថយន្តបង្កខាងលើ បើកកិនមនុស្ស ស្លាប់ហើយ ក៏បើករត់ចូល ទៅភោជនីយដ្ឋាន សម្បត្តិមានហេង១ នេះខណៈអ្នកបើក បររថយន្តបង្ក បើកចេញមកលឿន ហើយសង្ស័យ ហ្វ្រាំងជាន់មិនជាប់ ទើបជ្រុលបុក ម៉ូតូ២គ្រឿង ដែលកំពុងធ្វើដំណើរ តាមផ្លូវជាតិលេខ១ ក្នុងទិសដៅ ពីកើតទៅលិច ពោលគឺពីកៀនស្វាយ ចូលភ្នំពេញ ពេលមកដល់មុខ ភោជនីយដ្ឋាន សម្បត្តិមានហេង១ ស្រាប់តែមាន រថយន្តដឹកដី បើកចេញពី ច្រកផ្លូវស្ថានីយ៍ ផលិតទឹកស្អាត យ៉ាងលឿន មកបុកចំពេញទំហឹង និងកិន ខ្ទេចម៉ូតូ មួយគ្រឿង ដែលពាក់ស្លាកលេខ 1L-0243 ក.ណ បណ្តាលអោយ អ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែង ។
ចំណែកមួយគ្រឿងទៀត រងរបួសធ្ងន់ស្រាល ៣នាក់ ហើយត្រូវបានដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗតែម្តង ។ បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានរថយន្ត សង្គ្រោះបញ្ជូនមក មន្ទីរពេទ្យ រីឯរថយន្តបង្ក ហេតុរួមទាំងម៉ូតូ ត្រូវសមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ យកទៅរក្សា ដើម្បីរង់ចាំធ្វើការ ដោះស្រាយជាក្រោយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!