Floyd Mayweather ប្រាប់ថា ខ្លួនប្តូរចិត្ត លែងចង់ប្រកួត សារជាថ្មី ជាមួយ Manny Pacquiao ហើយ

 
 

អាមេរិក៖ កំពូលកីឡាករប្រដាល់ Floyd Mayweather ដែលកាលពីថ្ងៃអង្គារ កន្លងទៅបានប្រាប់ ទូរទស្សន៍ ESPN ថា ខ្លួនផ្អាកផែនការ ចូលនិវត្តន៍ នៅខែកញ្ញា ហើយនឹងធ្វើការប្រកួត សារជាថ្មី ជាមួយកីឡាករ Manny Pacquiao នៅឆ្នាំក្រោយនោះ ពេលនេះ រូបគេបានប្តូរចិត្ត វិញហើយ។

Mayweather បាននិយាយថា៖ “តើខ្ញុំបានផ្ញើសារ ទៅលោក Stephen A. Smith (ភ្ញាក់ងារទូរទស្សន៍ ESPN) ថាខ្ញុំនឹងប្រកួត ជាមួយ Pacquiao ម្តងទៀត? ពិតប្រាកដណាស់! តែពេលនេះ ខ្ញុំបានប្តូរចិត្តហើយ។ សំរាប់ពេលនេះ គឺខ្ញុំនឹងមិនប្រកួត ម្តងទៀតនោះទេ ព្រោះថា Pacquiao ជាមនុស្ស ដែលមិនទទួលស្គាល់ការចាញ់ ហើយគេជាមនុស្សកំសាក។ បើសិនជាចាញ់ហើយ ព្រមទទួលស្គាល់ថាចាញ់ នោះអ្នកទើបសាកសម ជាអ្នកប្រដាល់”។

គួររំលឹកផងដែរថា ក្រោយបញ្ចប់ការប្រកួត កាលពីថ្ងៃទី០៣ កន្លងទៅនេះ Pacquiao បានប្រាប់ថា ខ្លួនឡើងទៅវ៉ៃ ទាំងដៃខាងស្តាំ មានរបួស ដែលធ្វើឲ្យប៉ះពាល់ ដល់កា ប្រកួត របស់ខ្លួន។ ស្តេចប្រដាល់ហ្វីលីពីន រូបនេះបានធ្វើការវះកាត់សន្លាក់ឆ្អឹង កាលពីថ្ងៃពុធ កន្លងទៅនេះ នៅឯ Los Angeles ដែលធ្វើឲ្យរូបគេ ខកខានមិនបានវ៉ៃ ពីចន្លោះ ៩ខែ ទៅ១ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ កីឡាករ Mayweather លើកឡើងថា កីឡាករ Pacquiao និងបក្សពួក យកលេស ថាចាញ់ការប្រកួត ព្រោះ តែរបួសស្មាស្តាំ ដោយមិនបានផ្តល់ គុណសម្បត្តិ ដល់រូបគេនោះទេ។

Mayweather បន្តអះអាងថា នៅកំឡុងការប្រកួត Pacquiao មិនមានរបួសអ្វីឡើយ ព្រោះគេរហ័សណាស់ ទាំងដៃឆ្វេង ទាំងដៃស្តាំ គឺសុទ្ធតែប្រើបាន យ៉ាងរហ័ស និងខ្លាំង ហើយការដែល បន្ទោសលើបញ្ហារបួសនេះ គឺគ្រាន់តែជាលេសប៉ុណ្ណោះ។

យ៉ាងណាមិញ នៅក្រោយការប្រកួត Mayweather ប្រាប់ថា ខ្លួនក៏រងការឈឺចាប់ ស្មា និងដៃ ផងដែរ គ្រាន់តែគាត់មិនប្រើវា ធ្វើជាលេស៕


កីឡាករ Mayweather កាលពីយកឈ្នះកីឡាករ Pacquiao នាពេលកន្លងទៅ


កីឡាករ Mayweather និងកីឡាករ Pacquiao នៅក្នុងការប្រកួតធំបំផុតក្នុងប្រវត្តិកីឡាប្រដាល់


កីឡាករ Pacquiao ដែលអះអាងថាខ្លួនមានរបួសដៃស្តាំមុនការប្រកួត

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម