ជនសង្ស័យវាយ ប្លន់ម៉ូតូពីគូស្នេហ៍ វ័យក្មេងមួយគូ នៅស្រុកអង្គស្នួល ត្រូវសមត្ថកិច្ចក្របួច បាន២នាក់
រាជធានីភ្នំពេញ ៖ ជនសង្ស័យ ចោរប្លន់ម៉ូតូ២នាក់ ក្នុងចំណោមគ្នា៤នាក់ ត្រូវបានកម្លាំង ប៉ូលិសស្រុក អង្គស្នួលឃាត់ខ្លួនបាន បន្ទាប់ពីធ្វើ សកម្មភាពវាយ ប្លន់យកម៉ូតូ១គ្រឿង ពីគូស្នហ៍វ័យក្មេង ១គូ ខណៈពេល ដែលជនរងគ្រោះ កំពុងអង្គុយសាសងគ្នា ក្នុងរោងពុះដីឡូត៍លក់ មួយកន្លែង។
ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថៃ្ងទី០៤ ឧសភា ២០១៥ នៅ ក្នុងរោងពុះ ដីឡូត៍លក់ ក្នុងភូមិ អណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ។ ជនសង្ស័យដែល ត្រូវចាប់ខ្លួបាន ១-ឈ្មោះសែន វិសាល អាយុ២២ឆ្នាំ ជាកម្មកររោងចក្រ ២-ឈ្មោះ អឿន សុភា អាយុ២១ឆ្នាំ ជាកម្មករសំណង់ និងបក្សពួក២នាក់ទៀត ដែលរត់ គេចខ្លួននោះ ម្នាក់ឈ្មោះម៉ុត សុខឿន អាយុ២០ឆ្នាំ ជាកម្មករ រោងចក្រ និងម្នាក់ទៀត ឈ្មោះធឿន ប៊ុនសក្ត័ អាយុ១៧ឆ្នាំ ជាសិស្ស ហើយជនសង្ស័យ ទាំង៤នាក់នោះ មានទីលំនៅ ភូមិអណ្តូង ឃុំបែក ចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យបានធ្វើ សកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្ស៊ុយ គីនិចពីយុវជនម្នាក់ ឈ្មោះអ៊ីង ភារុទ្ធ អាយុ១៩ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែកស្ត្រីជា សង្សារមិនត្រូវបាន ស្គាល់ឈ្មោះឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានអង្គុយសាសងគ្នានៅក្នុងរោងចាំដី ខាងលើ ខណៈនោះស្រាប់តែ ជន សង្ស័យខ្លះជិះកង់ និងខ្លះទៀត បានដើរចូលទៅជិត រួចបានធ្វើសកម្មភាព វាយប្លន់យក ម៉ូតូជនរងគ្រោះ។
ក្រោយពេលធ្វើសកម្មភាពបានសម្រេច ហើយជិះរត់គេចទៅដេកផ្ទះ សំណាក់មិនស្គាល់ឈ្មោះ ស្ថិតនៅ ម្ដុំមុខផ្សារហេងលី រាជធានីភ្នំពេញ មួយយប់។ លុះព្រឹកថៃ្ងទី៥ ឧសភា ២០១៥ វេលាម៉ោង៧ព្រឹក ទើបជិះត្រឡប់មកវិញ ដល់ត្រង់ចំណុច មុខវិទ្យាល័យអង្គស្នួល ជនសង្ស័យ ខាងលើ បានជួបជនសង្ស័យ ម្នាក់ទៀត ឈ្មោះ ណា ភេទប្រុស អាយុប្រហែល២៤ឆ្នាំ ដែលធ្លាប់ស្គាល់គ្នា ខណៈពេលចូលរាំក្នុង ក្លិបឌីស្កូជា មួយ គ្នា ពេលយប់ៗកន្លងមក។
ពេលនោះជនសង្ស័យក៏បានប្រគល់ម៉ូតូដែលវាយប្លន់បានពីជនរង គ្រោះនោះឲ្យទៅឈ្មោះ ណា យកបន្តទៅកាន់ ខេត្តកំពង់ស្ពឺបាត់ ស្រមោល ចំណែកពួកគេត្រូវ បានកម្លាំងប៉ូលិស ឃាត់ខ្លួនបាន២នាក់ និងរត់រួច២នាក់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!