ស្ត្រី៣នាក់ ប្រើអាវុធ ចាប់បង្ខំ បុរសម្នាក់រំលោភ បានសម្រេច រួចប្លន់យកមេជីវិត!
អាហ្វ្រិកខាងត្បូង៖ នេះជារឿងមិននឹកស្មានដល់មួយ ដែលបុរសម្នាក់ ត្រូវបានស្ត្រីបីនាក់ ប្រើអាវុធ ចាប់បង្ខំ រំលោភ និង ឆ្លៀត លួចច្រក ទឹកកាម របស់ បុរសរងគ្រោះ ទុកក្នុងថង់បា្លស្ទិច ថែមទៀត ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រឿងហេតុដ៏កម្រកើតមាននេះ បានកើតឡើង នៅក្នុង ទីក្រុង Kwazakhele ប្រទេស អាហ្វ្រិកខាងត្បូង ដែលបុរសវ័យ ៣៣ឆ្នាំ ជាជនរងគ្រោះរូបនេះ បាន រៀបរាប់ប្រាប់ ប៉ូលិសក្នុងតំបន់ថា ខណៈពេលគាត់ កំពុងតែដើរ លើដងផ្លូវមួយ ក្នុងទីក្រុង ស្រាប់តែមាន ស្ត្រី៣នាក់ បានជិះឡាន BMW មួយគ្រឿង មកចតជិតគាត់ ហើយពួកនាង ក៏សួររកផ្លូវ ដោយពួកនាងថា វង្វេងផ្លូវ ហើយនៅពេលនោះ គាត់បានចង្អុលប្រាប់ផ្លូវ ស្រាប់តែភ្លាមៗនោះ ក៏មានស្ត្រីម្នាក់ បានយកកំាំភ្លើង មកភ្ជង់គំរាមបាញ់គាត់ ហើយក៏បង្ខំឲ្យគាត់ ឡើងលើឡាន BMW របស់ពួកនាង តែម្តង។
បុរសវ័យ ៣៣ឆ្នាំរូបនេះ រៀបរាប់បន្តថា គាត់ត្រូវបានស្ត្រី ទាំងបីនាក់នោះ បើកឡានដឹក ចេញទៅចំងាយ ៥០០ម៉ែត្រ ហើយនារីទាំងបីនាក់នោះ ក៏បានស្ទាបអង្អែល និង បង្ខំឲ្យគាត់ រួមភេទជាមួយ នៅក្នុងឡាន ប៉ុន្តែដោយសារគាត់ មានអារម្មណ៍ភិតភ័យ ទើបគ្មានអារម្មណ៍រួមភេទ ក៏ត្រូវពួកនាង បង្ខំគាត់ ឲ្យផឹកសារធាតុរាវម្យ៉ាង ហើយក្រោយពីផឹកភ្លាម គាត់ក៏មានអារម្មណ៍ ផ្លូវភេទតែម្តង។ បន្ទាប់មក ពួកនាងក៏បាន បង្ខំចាប់រំលោភគាត់ ម្តងម្នាក់ៗ។
បុរសរងគ្រោះ រូបនេះ បញ្ជាក់បន្ថែមថា ក្រោយរួមភេទហើយ ពួកនាង ក៏ប្រមូលទុក ទឹកកាម របស់គាត់ ដោយច្រកចូល ក្នុងថង់បា្លស្ទិច និង ដាក់ចូល ក្នុងធុងក្លាសេ្សមួយ ហើយបន្ទាប់មក ក៏ទម្លាក់គាត់ ចុះពីក្នុងឡាន និង បើកឡានចេញ ទៅបាត់ស្រមោល តែម្តង ។
បុរសវ័យ ៣៣ឆ្នាំនេះ ក៏ទៅរាយការណ៍ រឿងនេះដល់ប៉ូលិស ក្នុងតំបន់ ហើយប៉ូលិស ក៏បាននិយាយ ថា រឿងនេះមិនមែន ជាលើកទី១ នោះទេ ព្រោះក៏ធ្លាប់មាន ករណីបែបនេះ កើតឡើងម្តងរួចមកហើយ ។ យ៉ាងណាមិញ ប៉ូលិសស៊ើបអង្កេត នឹងបើកការស៊ើបអង្កេត លើករណីនេះ ក្រោយពី បានស្តាប់ការរៀបរាប់ របស់ជនរងគ្រោះ៕
រូបតំណាង បុរសអាហ្វ្រិកប្រាប់បង្ហាញផ្លូវដល់ នារីទាំងបីនាក់
ទីតាំងដែលកើតហេតុនេះ
ប្រភព Dailymail | Mirror
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!