មន្ដ្រីនគរបាល ពាក់ស័ក្ដិ៤ ត្រូវប្រជាពលរដ្ឋ ឡោមព័ទ្ធ វាយបែកក្បាល ដោយសារ គ្រោះថ្នាក់ ចរាចរណ៍

 
 

ត្បូងឃ្មុំ៖ មន្ដ្រីនគរបាល ពាក់ស័ក្ដិ៤ មានតួនាទីជា អនុប្រធានការិយាល័យ អត្ដសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាន នគរបាល ខេត្ដត្បូងឃ្មុំ ត្រូវបានប្រជាពលរដ្ឋ ឡោមព័ទ្ធវាយមួយដៃ មួយជើងម្នាក់ បណ្ដាលបែកក្បាល ហូរឈាម ព្រោះតែមន្ដ្រី នគរបាលរូបនេះ មិនបានចុះ ដោះស្រាយក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ មួយនៅស្រុក ពញាក្រែក ខេត្ដត្បូងឃ្មុំ ។

យោងតាមមន្ដ្រី នគរបាលមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុ មន្ដ្រីនគរបាល រូបនេះមានឈ្មោះ មឿន លាងហេង បានបើករថយន្ដ ម៉ាកលុច្សស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-0524 បានធ្វើដំណើរទៅ ធ្វើការនាព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ លុះដល់ចំណុច កើតហេតុនៅមុខ វត្ដពន្លា ស្រុកពញាក្រែក បានបុកអ្នកជិះម៉ូតូ ម្នាក់ប៉ុន្ដែពេលនោះ លោក មឿន លាងហេង មិនបាន ឈប់រថយន្ដ ចុះដោះស្រាយជាមួយ ជនរងគ្រោះនោះឡើយ ពោលបានបើក រថយន្ដបុកអូស ម៉ូតូជាច្រើនម៉ែត្រ ដែលប្រភពព័ត៌មាន ខ្លះថា រហូតដល់ក្រុងសួង ទៀតផង ទើបកម្លាំងសមត្ថកិច្ច ជួយអន្ដរាគមន៍ និងឃាត់ខ្លួន បានជាក់ស្ដែង ។

ជុំវិញករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ អធិការនគរបាល ស្រុកពញាក្រែក មិនបានបញ្ជាក់អំពី ព័ត៌មានលំអិត នោះឡើយ នៅពេលដែល ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានទូរស័ព្ទទៅធ្វើ ការសួរនាំនោះ ។ ស្នងការនគរបាល ខេត្ដត្បូងឃ្មុំ លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា ពិតជាមាន គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះកើតឡើង ប្រាកដមែន ដោយមន្ដ្រីនគរបាល ដែលជា កូនចៅរបស់លោករូបនេះ បើករថយន្ដ បុកអូសម៉ូតូ ។

លោកឧត្ដមសេនីយ៍ស្នងការ បានបញ្ជាក់ថា ក្រោយកើតមាន ករណីនេះភ្លាម លោកបានបញ្ជាទៅមន្ដ្រី នគរបាលរូបនោះ ឱ្យទៅ ព្យាបាលរបួសសិន រួចហើយទៅជួប ភាគីម្ចាស់ម៉ូតូ ដើម្បីធ្វើការដោះស្រាយ តាមនីតិវិធី ។ យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចស្វែងរក ការបកស្រាយ ពីលោក មឿន លាងហេង បាននៅឡើយទេ អំពីមូលហេតុ ពិតប្រាកដ ដែលនាំឱ្យមាន គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ កើតឡើង និងមានការចោទប្រកាន់ រូបលោកថា បុកគេហើយមិន ឈប់ដោះស្រាយ និងអូសម៉ូតូទៅ មុខជាច្រើន ម៉ែត្រនោះ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម