ផ្លោះ​របង​ចូល​ លួច​រថយន្ត​ មិន​បាន​សម្រេច​ត្រូវ​ សន្តិ​សុខ​​ចាប់​ខ្លួន​ ប្រគល់​ឱ្យ​ប៉ូលិស​

 
 

រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរលួច រថយន្តម្នាក់ ត្រូវកម្លាំងសន្តិសុខយាម នៅក្នុងក្រុមហ៊ុនលក់ រថយន្តហ៊ីយ៉ាន់ ដាយចាប់ឃាត់ ខ្លួន ប្រគល់ទៅ ឲ្យប៉ូលិសប៉ុស្ដិ៍ចោមចៅ ធ្វើការសាកសួរ និងកសាង សំណុំរឿង ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីជននោះ ធ្វើសកម្មភាពចូល ទៅ លួច រថយន្តនៅ ក្នុងក្រុមហ៊ុន ខាងលើមិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី០៧ ឧសភា  ២០១៥ នៅក្នុងក្រុមហ៊ុន លក់រថយន្ត ហ៊ីយ៉ាន់ ដាយមួយកន្លែង ដែលមានទីតាំង នៅម្ដុំរង្វង់មូលថ្នល់ បំបែកចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ អ៊ឹង រតនា អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំរោងចក្រ៣ជាន់គ្លេតភី ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ និងមានស្រុកំណើតនៅក្នុងភូមិឈ្លីកក្រោម ឃុំដំណាក់កន្ទួត ស្រុកដងទង់ ខេត្តកំពត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបាន ចូលទៅធ្វើសកម្ម ភាពលួចយករថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ ដាយចំណុះ២តោនកន្លះ មួយគ្រឿងនៅក្នុង ក្រុមហ៊ុនខាងលើ។ ខណៈពេលកំពុងធ្វើ សកម្មភាពត្រូវ សន្តិសុខយាមនៅ ទីនោះប្រទះ ឃើញ ទាន់ ក៏បាននាំគ្នាចាប់ ឃាត់ខ្លួនបានភ្លាមៗ និងបានប្រគល់ ទៅឲ្យប៉ូលិសប៉ុស្ដិ៍ចោមចៅ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាម ផ្លូវ ច្បាប់តែម្ដង។

ប្រភពដដែលបានបន្តថា ក្រោយពេលឃាត់ខ្លួន ជននោះបានសារភាពថា ខ្លួនពិតជាបានចូលទៅធ្វើ សកម្មភាពលួចរថយន្តនោះមែន ដោយ សារ តែមានការ គំរាមកំហែង ពីសំណាក់ជនប្រដាប់ អាវុធមួយក្រុម ដោយនៅមុនពេលកើតហេតុ ខ្លួនបានទៅលេងសង្សារ ដែលបម្រើ ការនៅហាងខារ៉ាអូខេ មួយកន្លែង ស្ថិតនៅតាម បណ្ដោយផ្លូវម៉ៃដា។ លុះពេលត្រឡប់មកវិញ ខ្លួនបានជិះម៉ូតូឌុប១គ្រឿង ហើយពេលទៅ ដល់ផ្លូវលេខ ២០០៤ បានជួបនឹងជន ប្រដាប់អាវុធ ១ក្រុមមានគ្នា៤នាក់ ជិះរថយន្ត១គ្រឿង ម៉ាកកាមរីឆ្លាម។

ខណៈនោះក៏ត្រូវមនុស្ស ១ក្រុមនោះចាប់ក្រៀក ខ្លួនដាក់ក្នុង រថយន្តគំរាមសម្លាប់ចោល និងបានបង្ខំឲ្យ ចូលទៅលួចរថយន្ត ១គ្រឿង ម៉ាក ហ៊ីយ៉ាន់ ដាយចំណុះ២ តោនកន្លះ ដោយជនទាំងនោះ បានប្រាប់ថា រថយន្តនោះ មានសោ នៅជាប់ស្រាប់។ ពេលនោះដោយ ខ្លាចជន ប្រដាប់អាវុធខាងលើ បាញ់សម្លាប់ខ្លួន ក៏បាន ផ្សងគ្រោះថ្នាក់ ផ្លោះរបង ចូលទៅក្នុងក្រុមហ៊ុន លក់រថយន្តហ៊ីយ៉ាន់ ដាយនោះដើម្បី ចូលទៅ លួចរថយន្ត ដោយខ្មាន់ កាំភ្លើងទាំងនោះបានភ្ជង់ រហូតដល់ពេលខ្លួនផ្លោះរបង ។ លុះចូលទៅដល់បាន ឃើញមានរថយន្តដែល មានភិន ភាគ ដូចជនប្រដាប់ អាវុធទាំងនោះ ប្រាប់មែន ហើយខ្លួនក៏បានធ្វើសកម្មភាពលួច ប៉ុន្តែសំណាងអាក្រក់ ត្រូវសន្តិសុខចាប់ខ្លួន ប្រគល់ឲ្យ ប៉ូលិស តែ ម្ដង ចំណែកជនទាំងនោះ បានរត់គេចខ្លួន បាត់ស្រមោល៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម