បើករថយន្តងងុយ ដេកបុកក្មេង ជិះកង់បណ្តាល ឲ្យស្លាប់ម្នាក់
បាត់ដំបង៖ អ្នកបើករថយន្ត តាក់ស៊ីម្នាក់ សង្ស័យងងុយដេក បានបើកបុក កិនក្បាលក្មេង អាយុ១៣ឆ្នាំម្នាក់ កំពុងជិះកង់ ស្របទិសគ្នា បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង ៣និង៤៥នាទី រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចមុខសាលា សង្កាត់អូរចារ ស្ថិតក្នុងភូមិ.សង្កាត់ អូរចារ ក្រុងបាត់ដំបង ។
ប្រភពពីសមត្ថកិច្ច ចរាចរណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង ៣និង៤៥នាទី រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចមុខ សាលាសង្កាត់អូរចារ ស្ថិតក្នុងភូមិ.សង្កាត់ អូរចារ ក្រុងបាត់ដំបង មានករណី គ្រោះថ្នាក់ ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត តាក់ស៊ី ម៉ាកកាមរី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ បាត់ដំបង 2A0239 បើកបរដោយឈ្មោះ យឿប វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ អូរដំបង២ ឃុំអូរដំបងស្រុកសង្កែ បានបើកបរពី ទិសលិចទៅកើត ពេលមកដល់ ចំណុចកើតហេតុ អ្នកបើកបរ ទំនងងងុយដេក មួយភាំង ក៏ជ្រុលចង្កូត ទៅក្មេងរងគ្រោះឈ្មោះ ឃឿន ពុទ្ធាលី ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើ ដោយរថយន្ត បង្កបានកិនក្បាល បែកចេញខួរស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានជួយឃាត់ខ្លួន ជនបង្កប្រគល់ឲ្យ សមត្ថកិច្ចនាំយក ទៅការិយាល័យជំនាញ ដើម្បីធ្វើកំណត់ហេតុ សាកសួរនិងឃុំខ្លួន បណ្តោះអាសន្ន នៅស្នងការខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ តុលាការ ខេត្តដើម្បីចាត់ការ តាមច្បាប់ ។ ចំណែកសព ជនរងគ្រោះសមត្ថកិច្ច បានប្រគល់ឲ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!