យ៉ាន លីនដា ខ្លោចចិត្ត ពេលឃើញ សារ និងរូបគំនូរ របស់កូនស្រី

 
 

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែងស្រស់សោភា អ្នកនាង យ៉ាន លីនដា បានបង្ហាញអារម្មណ៍ ដ៏ក្តុកក្តួលមួយ ជាសារធាណៈ តាមបណ្តាញ សង្គម ក្រោយពីនាង ឃើញគំនូរ របស់កូនស្រី។

អ្នកនាង យ៉ាន លីនដា បានបង្ហោះសារ ដ៏កំសត់មួយ បន្ទាប់ពីនាង បានឃើញ រូបគំនូររបស់ កូនស្រី តែម្នាក់គត់ បានគូរ និងផ្ញើរជូននាង។ ចំពោះ សារ ដែល កូនស្រី បានសរសេរ ឲ្យនាង មានអត្ថន័យថា "ជូនចំពោះម៉ាក់ កូនតែងតែចង់ ឲ្យម៉ាក់សប្បាយចិត្ត  និងញញឹម អរគុណចំពោះ ការបារម្ភ និងគិត ពីកូន។ ចាប់ពីថ្ងៃនេះតទៅ កូនចង់ជួយម៉ាក់ និងគាំទ្រម៉ាក់។ កូនពិតជាសប្បាយរីករាយណាស់ ដែលកូន មានម៉ាក់ដ៏អស្ចារ្យ និងរឹងមាំម្នាក់ ។ កូនស្រឡាញ់ម៉ាក់ ហើយកូនពិតជាសប្បាយចិត្ត នៅពេលឃើញម៉ាក់ ត្រឡប់មកផ្ទះ (ផ្ទះនៅអូស្រ្តាលី)"។

សាររបស់កូនស្រីមួយនេះ បានធ្វើឲ្យអ្នកនាង យ៉ាន លីដា ខ្លោចចិត្តជាពន់ពេក ដែលឃើញកូនស្រី ព្រួយបារម្ភ ពេលនាង ជួបញ្ហា ហើយក្នុងនោះដែរ នាងក៏បានសរសេរសារ តបក្នុងបណ្តាញអ៊ិនស្តាក្រាមថា "កូនស្រីរបស់ខ្ញុំ បានធ្វើឲ្យខ្ញុំកក់ក្តៅ ក្នុងថ្ងៃនេះ និងជា សារមួយ ដ៏មានន័យបំផុត ជាមួយនឹងរូបគំនូរ ដ៏ស្រស់ស្អាត។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំង មែនទែន ជាមួយនឹង បរិមាណនៃការគាំទ្រ ដែលខ្ញុំទទួលបាន។ វាពិតជាមានន័យណាស់ ក្នុងពេលវេលា ដ៏លំបាកនេះ។ សូមអរគុណ ទៅគ្រប់គ្នាផងដែរ"។


រឿងរ៉ាវទំនាស់គ្រួសារ រវាងលោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា មិនត្រឹមតែធ្វើឲ្យ មហាជន អាណិត ដល់រូបនាងប៉ុណ្ណោះទេ ថែមទាំង កូនស្រី វ័យ១៥ឆ្នាំ របស់ពួកគេ បង្ហាញអារម្មណ៍ ពិបាកចិត្ត យ៉ាងខ្លាំង ពេលឃើញ ឪពុកម្តាុយ របស់ខ្លួន មានបញ្ហាបែបនេះ៕


សាររបស់កូនស្រី ផ្ញើរជូនអ្នកនាង យ៉ាន លីនដា




ក្រុមគ្រួសាររបស់ អ្នកនាង យ៉ាន លីនដា

ប្រភព៖ IG

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម