គួរឲ្យគោរព! Cristiano Ronaldo បរិច្ចាគប្រាក់ ជាង៧លានដុល្លារ ដើម្បីជួយ ជនរងគ្រោះ ក្នុងប្រទេស នេប៉ាល់

 
 

បរទេស៖ ជាថ្មីម្តងទៀត Cristiano Ronaldo កីឡាករបាល់ទាត់ ដ៏ល្បីមួយរូប និងជានិមិត្តរូប របស់មនុស្ស ជាច្រើនជុំវិញ ពិភពលោកនោះ បានបង្ហាញអំពី ទឹកចិត្តសប្បុរស របស់ខ្លួនទៀតហើយ បន្ទាប់ពីរូបគេ បានបរិច្ចាគប្រាក់ ចំនួន៧លានអ៊ឺរ៉ូ ដើម្បីជួយ ជនរងគ្រោះ ដោយសារគ្រោះ រញ្ជួយដីក្នុង ប្រទេសនេប៉ាល់។


រូបភាពដែល CR7 បង្ហោះចូលក្នុង Twitter ដើម្បីស្នើសុំ ឲ្យអ្នកគាំទ្រ ជួយទៅដល់ ជនរងគ្រោះ ក្នុងប្រទេស នេប៉ាល់

យោងតាមប្រភព ព័ត៌មាននៃ កាសែតព័រទុយហ្គាល់ បានឲ្យដឹងថា បន្ទាប់ពីមាន គ្រោះរញ្ជួយដី ដ៏ធ្ងន់ធ្ងរដែល បានវាយប្រហារ ទៅលើប្រទេស នេប៉ាល់ ដោយបាន ឆក់យកជីវិត មនុស្សមិនតិច ជាង៧,៥០០នាក់ និងជាង ១៤,០០០នាក់ ផ្សេងទៀត រងរបួស ព្រមទាំងបង្ក ឲ្យមានភាពលំបាក ជាច្រើនផ្សេងទៀត ទៅដល់ប្រជាជន ដែលរួចរស់រាន មានជីវិតក្រោយ ពីគ្រោះមហន្តរាយ មួយនេះ កីឡាករបាល់ទាត់ របស់ក្លឹបយក្សអេស្ប៉ាញ Real Madrid និងជាប្រធានក្រុម ជម្រើសជាតិរបស់ ប្រទេសព័រទុយហ្គាល់ នោះគឺ Cristiano Ronaldo (CR7) បានប្រើប្រាស់ គណនីផ្ទាល់ខ្លួន នៅលើបណ្តាញសង្គម Twitter របស់រូបគេ ដើម្បីធ្វើការ ស្នើសុំដល់ អ្នកគាំទ្រ របស់ខ្លួនឲ្យ ជួយទៅដល់ ជនរងគ្រោះ ដោយសារគ្រោះ រញ្ជួយដីទាំងនោះ ព្រោះតែពួកគេ កំពុងជួបភាព លំបាកយ៉ាងខ្លាំង ក្រៃលែងដោយ ខ្លះមិនមាន ផ្ទះសម្បែង ត្រឹមត្រូវ, ខ្លះត្រូវការ ថ្នាំព្យាបាលបន្ទាន់, និងខ្លះទៀត ត្រូវការស្បៀង អាហារ ជាដើម។

ក្នុងនោះ CR7 ក៏បានបរិច្ចាគ ប្រាក់ចំនួន ៧លានអ៊ឺរ៉ូ ស្មើនឹង ៧,៨៧៧,៣៤៥ដុល្លារ ដើម្បីចូលរួម ចំណែកជួយទៅដល់ ជនរងគ្រោះ នៃប្រទេស នេប៉ាល់ផងដែរ។ គួរបញ្ជាក់ផងដែរថា កាយវិការសប្បុរធម៍ របស់ CR7 បែបនេះក៏ មិនមែនជា លើកទី១នោះដែរ ដោយកន្លងមក គេធ្លាប់ បរិច្ចាគប្រាក់ ១.៥លានអ៊ឺរ៉ូ (១.៦៨លានដុល្លារ) ដើម្បីជួយ ទៅដល់កុមារ ដែលរងគ្រោះ ដោយសារ ការបំផ្ទុះគ្រាប់បែក នៅតំបន់ជម្លោះ Gaza Strip ព្រមទាំងធ្លាប់ បានផ្តល់ឲ្យ នូវស្បែកជើង និងឈុតខោអាវ ដែលចុះហត្ថលេខា ដោយរូបគេផ្ទាល់ ទៅដល់ម្តាយ ដែលកូនរបស់គេ មានជំងឺ ដើម្បីអាចឲ្យ ពួកគេយក របស់ទាំងនោះ លក់យកប្រាក់ សម្រាប់ព្យាបាល ជំងឺ៕


Critiano Ronaldo កីឡាករបាល់ទាត់ ដ៏ល្បីរបស់ ក្លឹបយក្ស អេស្ប៉ាញ Real Madrid

ប្រភព៖ livesoccertv

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម