បែក​ធ្លាយរឿង ស៊ី​លុយរត់ការ​ ដោះលែង ក្រុមជនដៃដល់​ ​​​​ឃាត់ខ្លួន​ អ្នកគួកជេរ

 
 

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវ នគរបាលខេត្តឃាត់ខ្លួន ពាក់ព័ន្ធពីបទគួកជេរ រឿងដោះលែងបក្ស ពួកវាយសម្លាប់បុរសម្នាក់ ហើយទំនងជាបែកធ្លាយដឹងដល់ ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ ទើបត្រូវគរបាល ខេត្តធ្វើឃាត់ខ្លួនតែម្តង ។ ហេតុការណ៍ឃាត់ខ្លួន កើតឡើងកាលពីវេលា ម៉ោង១០ព្រឹកថ្ងៃទី០៥ ឧសភា ២០១៥ ស្ថិតនៅភូមិលំពែង ព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពពីនគរបាលឱ្យដឹងថា បុរសដែលត្រូវឃាត់ ខ្លួនឈ្មោះចន សុភ័ក្រ្ត អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិលំពែង ព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បើតាមសម្តីលោកជា វណ្ណា នាយការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការ ខេត្តបានឱ្យដឹងថា ជនសង្ស័យរូបនេះ ពាក់ព័ន្ធរឿងរត់ការជាមួយ ក្រុមជនដៃដល់ ហើយមិនឱ្យថតរូបទេ ។

បើតាមសម្តីរបស់នគរបាល ម្នាក់បានបង្ហើបឱ្យដឹងថា ជនសង្ស័យខាងលើ ដែលឃាត់ខ្លួននោះ ពាក់ព័ន្ធជាមួយនឹងករណី វាយសម្លាប់មនុស្សវិកលចរិក ម្នាក់កាលពីពេលកន្លងមក នៅស្រុកសំរោងទង ដោយជនជាប់ចោទ៥នាក់ ដែលនគរបាល ឃាត់ខ្លួនត្រូវបុរសខាងលើ ប្រមូលលុយ ក្នុងម្នាក់២៥០០ដុល្លារ ហើយ ជនសង្ស័យដែល រត់គេចខ្លួនម្នាក់៣០០ដុល្លារ ចំណែកខាងជនរងគ្រោះទាមទារយក ១៥០០០ ដុល្លារ ហើយភ្លាមនោះបុរសខាងលើ បានដើរប្រមូលលុយពី ក្រុមជនសង្ស័យទាំងអស់នោះ ដោយបុរសរូបនោះ ជាអ្នករត់ការ ជាមួយក្រឡា បញ្ជីម្នាក់ និងព្រះរាជអាជ្ញាផងដែរ ដោយធ្វើការប្រមូលលុយ បានចំនួន ១៦.៥០០ដុល្លារ ហើយមកដល់ពេលនេះ បុរសរូបនោះបានឱ្យទៅ ជនរងគ្រោះបាន ត្រឹមតែ៦០០០ ដុល្លារប៉ុណ្ណោះ ។

ពាក់ព័ន្ឋនឹងបញ្ហាករណីខាងលើ លោក កែវ សុភា ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ បានបដិសេធពីការទទួល យកលុយ តែថាលោកពិតជាចេញដីកាឲ្យមានការ ចាប់ខ្លួនជនសង្ស័យខាងលើ ព្រោះដឹងថាជននេះជា អ្នករត់ការដោះលែងជនដៃដល់មែន ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម