ក្តីប្រាថ្នាតែមួយគត់ ក្នុងថ្ងៃ ខួប កំណើត របស់ ពៅ បញ្ញាពេជ្រ ដឹងថាអ្វីអត់? (មានវីដេអូ)

 
 

ភ្នំពេញ៖ អតីតតារាចម្រៀង សំឡេងស្រទន់ កញ្ញា ពៅ បញ្ញាពេជ្រ ត្រូវបានក្រុមគ្រួសារ ធ្វើពិធី ខួបកំណើតឲ្យ កាលពីពេល ថ្មីៗកន្លងទៅនេះ។

តាមរយៈគណនី ហ្វេសប៊ុក របស់កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហោះវីដេអូ យ៉ាងសប្បាយរីករាយ ក្នុងថ្ងៃខួបកំណើត របស់នាង កាលពីថ្ងៃទី៤ ខែឧសភា។ ទោះបីជា ការរៀបចំ ធ្វើពិធីខួបកំណើត មិនបាន ធ្វើធំដុំ ដូចតារាដទៃទៀត ក៏ដោយ ក៏នាងនៅតែ មានចិត្តរំភើប ញញឹមបិទមាត់ មិនជិត នៅពេលដែល ក្រុមគ្រួសារ បានធ្វើខួបកំណើតឲ្យនាង។

ជាមួយគ្នានេះដែរ ក្តីប្រាថ្នាតែមួយគត់ របស់នាង ក្នុងថ្ងៃ ខួបកំណើតនោះ គឺនាងចង់ឲ្យខ្លួនឯង ដើរបានវិញ ក្នុងពេលឆាប់ៗនេះ។ ជាពិសេស ទៅទៀតនោះ ក៏មានអ្នកលេងហ្វេសប៊ុក ជាច្រើននាក់ បានជូនពរ ដល់នាង ឲ្យឆាប់ជាសះស្បើយ ក្នុងពេលខាងមុខនេះ ផងដែរ។

គួរបញ្ជាក់ផងដែរ អតីតតារាចម្រៀងរូបនេះ គឺនាងមិនអាចដើរបាន អស់រយៈពេល យូរឆ្នាំណាស់ មកហើយ បានត្រឹមតែអង្គុយ នៅលើកៅអី ប៉ុណ្ណោះ ប៉ុន្តែរូបនាង ក៏នៅតែមានក្តីសង្ឃឹម ក្នុងជីវិតដដែល ដោយនាងសង្ឃឹមថា នឹងអាចជាសះស្បើយ ធម្មតាវិញ នៅថ្ងៃណាមួយ ជាក់ជា មិនខាន៕




ថ្ងៃខួបកំណើត របស់ កញ្ញា ពៅ បញ្ញាពេជ្រ




ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម