សមត្ថកិច្ចឃាត់ខ្លួន ស្រ្តីម្នាក់ ក្រោយប្រើហិង្សា ទៅលើកូន របស់ខ្លួន

 
 

កណ្តាលៈ ស្រ្តីម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួល បានពាក្យបណ្តឹងពី បុរសម្នាក់ដែលជា ជីតារបស់ជនរងគ្រោះថា ស្ត្រីខាងលើ បានប្រើអំពើហិង្សា ដោយ វាយទៅលើជនរងគ្រោះ ហើយយក ឈើហាលសម្លៀកបំពាក់ ចងដៃជនរងគ្រោះ។

ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង ១៤ និង ៤០ នាទី ស្ថិតនៅចំណុចភូមិ ដើមមៀន សង្កាត់ដើម មៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យខាងលើមានឈ្មោះ សុខ វណ្ណា ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិកើតហេតុ មុខរបរនៅផ្ទះ ត្រូវជាម្តាយជនរងគ្រោះ ។ ចំណែក ជនរងគ្រោះឈ្មោះ ឆាន់ លីហេង ភេទប្រុស អាយុ ០៦ឆ្នាំ រស់នៅភូមិ កើតហេតុ មុខរបរសិស្ស។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ដោយសារជនរង គ្រោះរពឹសពេក ជនសង្ស័យ ដែលជាម្តាយ បានប្រាប់កុំអោយ រពឹសពេក តែជនរងគ្រោះមិនស្តាប់ ជនសង្ស័យ ក៏បានយក រំពាត់វាយទៅ លើជនរងគ្រោះ ហើយយកទំពកសម្រាប់ហាលខោអាវ  លាចេញហើយ ចងដៃចង ជើងជនរងគ្រោះទៅក្រោយ ភ្លាមនោះជីតាជនរងគ្រោះ ដែលជាឪពុកបង្កើត របស់ជនសង្ស័យ បានមកប្តឹង នគរបាលប៉ុស្តិ៍ដើមមៀន អោយជួយ អន្តរាគមន៍តែម្តង៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម