ទើបសឹកបាន៣ថ្ងៃ ត្រូវរថយន្ត បុកស្លាប់ នៅស្រុក កៀនស្វាយ
កណ្តាល : អតីតភិក្ខុមួយអង្គ ដែលទើបនឹងសឹក បាន៣ថ្ងៃ ហើយត្រូវបាន រថយន្តបុកកិន ពីលើបណ្តាល អោយស្លាប់ យ៉ាងអាណោច អាធម និងរបួសធ្ងន់ម្នាក់ ត្រូវដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ករណីគ្រោះថ្នាក់ចរាចរដ៏រន្ឋត់នេះ កើតឡើងកាលពីវេលា ម៉ោង៤ និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆា្នំ២០១៥ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ១ ត្រង់ចំណុច ភូមិជ័យឧត្តម ឃំុសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមប្រភពសាក្សីបានឃើញហេតុការណ៍ បានប្រាប់ថា ជនរងគ្រោះជិះម៉ូតូសេ១០០ ពណ៌ក្រហម ពាក់ស្លាក លេខ-យ៩៤៧៥.ភ.ព២ ជិះមានគ្នា ២នាក់ បានធើ្វដំណើរ ពីអ្នកលឿងទិសដៅទៅភ្នំពេញ ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុខាងលើ មិនដឹងជួបឧប្បតិហេតុអ្វី ម៉ូតូក៏រ៉េចង្គូតបណ្តាលអោយ ដួលនៅលើថ្នល់ជាតិ ហើយស្របមានរថយន្តហីុយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3AB-4360 ក្នុងទិសដៅស្របគ្នា មកដល់ត្រង់ចំណុចកើតហេតុ បានកិនចំពីលើជនរងគ្រោះ ស្លាប់ម្នាក់ និងរបួស ធ្ងន់ម្នាក់ ។
លោក ព្រុំ សំណាង បានបញ្ជាក់ថា ជនរងគ្រោះស្លាប់មានឈ្មោះឯក សុទូច ភេទប្រុស អាយុ២០ឆា្នំ រស់នៅខេត្តកំពង់ស្ពឺ ទើបសឹកពីវត្ត កំសាន្តបាន៣ថ្ងៃ ។ ចំពោះរងរបួសមានឈ្មោះ ជីន សុជាតិ ភេទប្រុស អាយុ២១ឆា្នំ រងរបួសធ្ងន់ រស់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ។
បើតាមលោក ព្រំុ សំណាង អធិការរងស្រុកទទួលផ្នែក ចរាចរណ៍ស្រុកកៀនស្វាយ បានអោយដឹងថា អ្នកបើករថយន្តមានឈ្មោះឈំុ លាងហុង ភេទប្រុស អាយុ៣១ឆា្នំ រស់នៅរាជធានីភ្នំពេញ ត្រូវឃាត់ខ្លួន។
លោកអធិការរងបន្តថា ចំពោះជនរងរបួសត្រូវបាន បញ្ជួនសង្គ្រោះជាបន្ទាន់មន្ទីរពេទ្យ ចំពោះសព ប្រគល់អោយ សាច់ញាតិ យកទៅធ្វើ បុណ្យ តាមប្រពៃណី ។ ចំណែករថយន្តបង្ក និងម៉ូតូ យកទៅរក្សា ទុកនៅអធិការស្រុក ដើម្បីរងចាំដោះស្រាយ នៅពេលក្រោយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!