សាច់ញាតិ ជនរងគ្រោះស្លាប់ ដោយគ្រោះថ្នាក់ ចរាចរណ៍នៅ ស្រុកពេជ្រាដា ដង្ហោយរកយុត្តិធម៌
ខេត្តមណ្ឌលគិរី ៖ អស់រយៈពេលជិតមួយ ខែមកហើយជនបង្ក គ្រោះថ្នាក់ចរាចណ៍ បណ្តាលឲ្យយុវជនពីរ នាក់ស្លាប់តាំងពីមុន ថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ កំពុងរស់នៅយ៉ាងមានសេចក្តីសុខក្រៅប្រព័ន្ឋផ្លូវច្បាប់ ខណៈពេលដែលក្រុមគ្រួសារជនរងគ្រោះទទួលរងនូវភាពអយុត្តិធម៌ និងភាពឈឺចាប់ដែលត្រូវព្រាត់ប្រាស់សាច់ញាតិ។
ប្រភពបានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចស្គាល់ អត្តសញ្ញាណអស់ហើយ ប៉ុន្តែអធិការស្រុក ពេជ្រាដាបែរជាបិទបាំង និងផ្អឹបរឿងទុកមិន ចាត់ការសោះ។ ប្រភពបាន រាយការណ៍បន្តថា ហេតុការណ៍នេះបានកើត ឡើងតាំងពីថ្ងៃទី១២ មេសា ២០១៥ មកម្ល៉េះត្រង់ចំណុចផ្លូវកែង ភូមិស្រែពោធិរដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា។
បើតាមសាក្សីនៅ កន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេ ឃើញរថយន្តបង្ក និងម៉ូតូ បើកបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនក៏ជ្រុលទៅបុកគ្នាពេញទំហឹង។ ភ្លាមៗនោះភាគីខាងម៉ូតូ ដដែលមានគ្នា២នាក់បាន ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ ខណៈដែលរថយន្តបង្កម៉ាកហាយឡិនឌ័រ គ្មានស្លាកលេខសង្ស័យថា ដឹកឈើរបស់ឈ្មោះ ធា ជាម្ចាស់បានព្យាយាម បើករត់គេចរហូត ដល់សមត្ថកិច្ច និងបងប្អូនក្រុមគ្រួសារសព ដេញតាមរថយន្តបង្កនោះ និងឃាត់បាននៅចំណុច ទីរួមស្រុកពេជ្រាដា យកមករក្សាទុកនៅអធិការ ស្រុកពេជ្រាដាដើម្បីដោះស្រាយ។
បើតាមការអះអាងរបស់ អ្នកនៅស្រុកពេជ្រាដា បាននិយាយថា នៅរសៀលថ្ងៃកើតហេតុ នោះប៉ូលិសស្រុកពេជ្រាដា រួមទាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផងដែរ បានឃាត់ខ្លួនបុរសម្នាក់ជា ម្ចាស់រថយន្តបង្កឈ្មោះ ធា មកកាន់ប៉ុសិ៍រដ្ឋបាលសួរនាំ។
ការឃាត់ខ្លួនបុរសជាម្ចាស់ រថយន្តខាងលើគឺបានមួយដង្ហើម ចង្រិតប៉ុណ្ណោះក៏ត្រូវបានសមត្ថកិច្ច ដោះលែងបាត់ស្រមោលតែម្តង ហើយចាប់តាំងពីថ្ងៃកើតហេតុថ្ងៃទី១២ មេសា ២០១៥ រហូតដល់ថ្ងៃទី០៦ ឧសភា ២០១៥ រថយន្តបង្កត្រូវបានលោក អធិការស្រុកពេជ្រាដា រក្សាទុកមិនមានការដោះស្រាយ អ្វីបន្តិចសោះឡើយ។
លោក សារឿន ម៉ាប់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅស្រុកពេជ្រាដាត្រូវជា ពូ របស់ជនរងគ្រោះបានប្រាប់ថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះទី១-ឈ្មោះ ប្លេវ តូច ភេទប្រុស អាយុ១៩ឆ្នាំ ជាជនជាតិព្នងដែល រស់នៅក្នងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ និងម្នាក់ទៀត ឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជាជនជាតិព្នងដូចគ្នា។
ក្រុមគ្រួសារអ្នកស្លាប់ទាំងពីរ គឺសុទ្ធសឹងជាគ្រួសារក្រីក្រ រកតែថវិកាសំរាប់ធ្វើបុណ្យ តាមប្រពៃណីស្ទើរមិនបានផង។ បើតាមការបញ្ជាក់របស់គ្រួសារជន រងគ្រោះបានប្រាប់ថា ពួកគាត់បានព្យាយាម សុំជួបលោក អធិការស្រុកពេជ្រាដា ជាច្រើនដងដែរ ប៉ុន្តែលោកអធិការ រូបនេះបានឆ្លើយថា រវល់ៗរហូត។
លោក ចាន់ ទិត្យ នាយការិយាល័យ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលខេត្តបានប្រាប់ឱ្យដឹងថា ក្នុងករណីនេះជិត១ខែហើយលោកពុំទាន់ទទួល សំណុំរឿងនៅឡើយទេ។ លោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងសាលា ដំបូងខេត្តបានប្រាប់ថា រូបលោកបានទទួលពាក្យបណ្តឹងហើយ ព្រះរាជអាជ្ញារង រូបនេះបានអះអាងថា នឹងចាត់ការរឿងនេះជូន ជនរងគ្រោះក្នុងពេល ដ៏ខ្លីខាងមុខនេះ។
ទាក់ទិននឹងករណីខាងលើ កោះសន្តិភាពមិនអាចទាក់ទង សុំការបំភ្លឺពីលោក សៅ សុវណ្ណរិទ្ធ អធិការនគរបាល ស្រុកពេជ្រាដា បានទេ ដោយសារទូរស័ព្ទជាច្រើនដង ពុំមានអ្នកឆ្លើយតប៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!