កំពូលកីឡាករប្រដាល់ មិនដែល ចាញ់ Floyd Mayweather ប្រកាស ប្រកួតសារជាថ្មី ជាមួយនឹង Manny Pacquiao

 
 

សហរដ្ឋអាមេរិក៖ កំពូលកីឡាករប្រដាល់ មិនដែលចាញ់ សញ្ជាតិអាមេរិក វ័យ៣៨ឆ្នាំ Floyd Mayweather ដែលបានយកឈ្នះ ទៅលើកីឡាករប្រដាល់ សញ្ជាតិហ្វីលីពីន Manny Pacquiao ដោយពិន្ទុ កាលពីយប់ ថ្ងៃសៅរ៍ ទី០២ (ត្រូវហ្នឹងព្រឹក ថ្ងៃអាទិត្យ ទី០៣) ខែឧសភា នៅឯ MGM Grand ក្នុងរដ្ឋ Las Vegas នៃសហរដ្ឋអាមេរិក នាពេលកន្លងទៅនេះ បានប្រកាស ប្រកួតសារជាថ្មីម្តងទៀត ជាមួយនឹង Manny Pacquiao ដោយសារតែ Pacquiao មានរបួសស្មា មុនពេលប្រកួតជាមួយខ្លួន។


កីឡាករ Floyd Mayweather ប្រកួតជាមួយនឹង កីឡាករ Manny Pacquiao កាលពីថ្ងៃសោរ៍ ទី០២ កន្លងទៅនេះ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា Floyd Mayweather ដែលជាកីឡាករប្រដាល់ មិនធ្លាប់ចាញ់ ពោលគឺ ប្រកួត ៤៨ដង មិនដែលចាញ់ បានប្រាប់សារព័ត៌មាន ESPN ថា គាត់នឹងផ្តល់ឱកាស ឲ្យកីឡាករ Manny Pacquiao ប្រកួតជាមួយគាត់ម្តងទៀត បន្ទាប់ពីកីឡាករ សញ្ជាតិហ្វីលីពីនរូបនេះ ព្យាបាលរបួសស្មារួច។


កីឡាករ Floyd Mayweather ប្រកួតជាមួយនឹង កីឡាករ Manny Pacquiao កាលពីថ្ងៃសោរ៍ ទី០២ កន្លងទៅនេះ

Floyd បាននិយាយថា “ខ្ញុំនឹងវ៉ៃជាមួយគាត់ (Pacquiao) ម្តងទៀត នៅឆ្នាំក្រោយ បន្ទាប់ពីគាត់ ព្យាបាលរបួសស្មារួច”។

គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិអាមេរិក ដែលមិនស្គាល់ ពាក្យថាចាញ់រូបនេះ ធ្លាប់និយាយថា ខ្លួននឹងចូលនិវត្តន៍ បន្ទាប់ពីប្រកួត លើកចុងក្រោយ នៅក្នុងខែកញ្ញា ខាងមុខនេះ។

យ៉ាងណាមិញ Floyd បានអះអាងថា ចាញ់ ឬឈ្នះ មិនមែនជាបញ្ហាអ្វីឡើយ សម្រាប់រូបគាត់ ប៉ុន្តែការប្រកួតម្តងទៀត ជាមួយនឹង Pacquiao ប្រហែលជាអាចធ្វើឲ្យគាត់ គិតឡើងវិញ ចំពោះគំរោងចូលនិវត្តន៍ ក្រោយប្រកួតលើកចុងក្រោយ នៅក្នុងខែកញ្ញានោះ៕





កីឡាករ Manny Pacquiao កំពុងព្យាបាលរបួសស្មា

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម