ចូលលួចរថយន្ត ក្នុងក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ សន្តិសុខ ឃាត់ខ្លួន បានវាយទ្រោមខ្លួន

 
 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវសន្តិសុខក្រុមហ៊ុន ធ្វើការឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យ លួចចូលទៅក្នុង ក្រុមហ៊ុន ដើម្បីលួច រថយន្តក្រុមហ៊ុន កាលពីវេលាម៉ោង ២និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅក្នុង ក្រុមហ៊ុន រថយន្តហ៊ីយានដាយ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលឲ្យដឹងថា ជនសង្ស័យដែល សន្តិសុខ ឃាត់ខ្លួនបាន នោះឈ្មោះ អ៊ីង រតនា ភេទប្រុស អាយុជាង២០ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិស្នៀតក្រោម ឃុំដំណាក់ក្រទួត ស្រុកដំណាក់ក្រទួត ខេត្តកំពត ។ ចំណែកឯជនរងគ្រោះ ជាសន្តិសុខ នោះឈ្មោះ អ៊ួន សារ៉ាត ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យ បានបន្លំខ្លួនចូល ទៅក្នុងក្រុមហ៊ុន លក់រថយន្ត ហ៊ីយានដាយ ថ្នល់បំបែក ហើយចូលទៅក្នុង រថយន្តកូរ៉េមួយគ្រឿង ប្រភេទ១តោនកន្លះ ពេលនោះសន្តិសុខ ឃើញភ្លើងរថយន្ត បើកស៊ីញូភ្លែតនោះ ក៏ដើរទៅត្រួតពិនិត្យ មើលស្រាប់តែប្រទះឃើញ ជនសង្ស័យរត់ទៅចូល រថយន្តមួយ គ្រឿងទៀត ពេលនោះសន្តិសុខ ក៏នាំគ្នាដេញ ចាប់បានរួចក៏បាន ស្វាគមន៍១ដៃ ១ជើង ឡើងទ្រោមខ្លួន រួចប្រគល់ ឲ្យនគរបាល នាំយកទៅសាកសួរបន្ត។

នគរបាលបានបន្តថា បន្ទាប់នាំខ្លួនជនសង្ស័យ ទៅសាកសួរជន សង្ស័យបាននិយាយថា រូបគេកំពុង ដើរតាមផ្លូវម្នាក់ឯង ស្រាប់តែមាន មនុស្ស៤នាក់ ជិះរថយន្តមួយ កាមរីឆ្លាមមួយគ្រឿង យកកាំងភ្លើង ភ្ជង់គេឲ្យឡើងលើ រថយន្តហើយ គំរាមឲ្យគេចូលលួច រថយន្តក្រុមហ៊ុន ដោយនិយាយថា បើមិនព្រមធ្វើ តាមពួកគេ នោះពួកគេនិងបាញ់ សម្លាប់ចោល រួចក៏បានដឹកគេ យកមក ទំលាក់ចោល ក្បែរក្រុមហ៊ុន ដោយនិយាយថា ចូលទៅលួចទៅ រថយន្តនោះ មានកូនសោ នៅជាប់និងរថយន្ត ស្រាប់ហើយ ដោយមានការ គំរាមកំហែងបែបនេះ ទើបរូបគេ ធ្វើតាមទៅ ដោយសុខចិត្តចូលទៅ លួចរថយន្តក្រុមហ៊ុន បែបនេះ ប៉ុន្តែទោះបីយ៉ាង ណាក៏ដោយ នគរបានកសាង សំណុំចាត់ ការទៅតាមនីតិវិធី ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម