រវល់​អោនចុចទូរស័ព្ទ បើក​រថយន្ត​បុក​ក្បាលនាគ ចែកផ្លូវ​អស់​៦កង់

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់រវល់តែ អោនចុចទូរស័ព្ទ បើករថយន្តរេចង្កូតទៅ បុកចំក្បាលនាគ ពុះចែក ទ្រូងផ្លូវ បណ្ដាលឱ្យ បាក់អស់៦កង់ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលា ម៉ោង០៩ និង១៥នាទីយប់ ថ្ងៃទី០៦ ឧសភា ២០១៥ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ២១៧ សង្កាត់អូរប្ញស្សី ទី៣ ខណ្ឌ៧មករា ។

ប្រភពបាន ឱ្យដឹងថា គេឃើញ រថយន្តបង្កម៉ាក តូយ៉ូតាព្រូស ពណ៌ខ្មៅ អត់ស្លាកលេខ បើកបរដោយ បុរសម្នាក់អាយុ ជាង៣០ឆ្នាំ មិនស្គាល់ អត្តសញ្ញាណ បើកតាមបណ្ដោយ ផ្លូវលេខ២១៧ ក្នុងទិសដៅ ពីលិចទៅកើត ក្នុងល្បឿនលឿន លុះដល់ចំណុច កើតហេតុ ខាងលើ រវល់តែ អោនចុចទូរស័ព្ទ បានរេចង្កូតទៅ បុកចំក្បាលនាគ ពុះចែកផ្លូវ បណ្ដាលបាក់បែក អស់ចំនួន៦កង់ រីឯរថយន្តបង្កវិញ ខ្ទេចផ្នែក ខាងមុខជាទម្ងន់ តែអ្នកបើកបរមិន មានរងរបួសទេ ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ តបានបើក ទ្វាររថយន្ត រួចរត់គេចខ្លួនបាត់ទៅ ប្រមាណជា ២០នាទីក្រោយមក គេឃើញម្ចាស់ រថយន្ តបាន មកកន្លែងកើតហេតុវិញ ដើម្បីមកដោះស្រាយ តែរថយន្តបាន ត្រូវសមត្ថកិច្ចស្ទូច យកទៅរក្សាទុក នៅឯចរាចរណ៍ ក្រុងដើម្បីរង់ចាំ ការដោះស្រាយ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម