ខាត់ សុឃីម យល់អារម្មណ៍ច្បាស់ របស់ យ៉ាន លីនដា
ភ្នំពេញ៖ រឿងរ៉ាវរបស់តារាសម្តែងស្រី ដ៏ល្បីឈ្មោះ អ្នកនាង យ៉ាន លីនដា បានធ្វើឲ្យមហាជន ដឹងលឺ និងថែមទាំងអានិត ដល់រូបនាង យ៉ាងខ្លាំង ក្រោយពីរងរបួស ដែលត្រូវគេសង្ស័យថាជា ការប្រើអំពើហិង្សា ពីសំណាក់ស្វាមី មកលើរូបនាង។
ព័ត៌មានអំពី ទំនាស់រវាង លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា បានក្លាយជាប្រធានបទ ដែលអ្នកប្រិយមិត្ត ជាច្រើន មានការឆ្ងល់ថា តើលោក យ៉ែម សំអូន ពិតជាបានវាយ ភរិយាដ៏ស្រស់សោភា របស់ខ្លួន ពិតមែន ឬយ៉ាងណាទៅវិញ ប៉ុន្តែកាលពីយប់ថ្ងៃទី ៦ ខែឧសភា ម្សិលមិញ អ្វីគ្រប់យ៉ាង ត្រូវបានលាតត្រដាង ដោយអ្នកនាង យ៉ាន លីនដា បានបង្ហោះសារឈឺចាប់ ចូលក្នុងបណ្តាញហ្វេសប៊ុក ពីប្រទេសអូស្រ្តាលី។
បន្ថែមពីនេះទៅទៀត ព័ត៌មានដ៏កក្រីកមួយនេះ មិនត្រឹមតែ អ្នកគាំទ្រជាច្រើនអានិត ដល់រូបនាងប៉ុណ្ណោះទេ សូម្បីមិត្តភក្តិរួមអាជីពសិល្បៈ មួយចំនួន បានចូលរួមសោកស្តាយ ផងដែរ។ ក្នុងនោះ បើយោងតាមគណនីហ្វេសប៊ុក របស់អ្នកនាង ខាត់ សុឃីម បង្ហាញឲ្យដឹងថា អ្នកនាង ក៏បានបានបង្ហោះសារចូលរួមសោកស្តាយ ចំពោះអ្នកនាង យ៉ាន លីនដា ផងដែរ ដែលមានខ្លឹមសារដូច្នេះថា៖ "នាងខ្ញុំ មានការសោកស្តាយ ចំពោះគូស្នេហ៍ របស់មិត្តខ្ញុំ ដែលមានបញ្ហានឹងគ្នា ខ្ញុំក៏មានគ្រួសារ ខ្ញុំយល់ច្បាស់ មិនមែនខ្ញុំ កាន់ខាងស្រីទេ តែខ្ញុំ សោកស្តាយ ចំពោះទង្វើ របស់មនុស្សប្រុស ទោះខុស រឺក៏ត្រូវ មិនគួរលើកដៃ វាយប្រពន្ធនោះទេ អាណិតមនុស្សស្រី ដែលអ្នកពរពោះ កូនឲ្យផង សោកស្តាយហួសនិស្ស័យ" ។
ជម្លោះរវាង លោក យ៉ែម សំអូន ជាមួយនឹង អ្នកនាង យ៉ាន លីនដា គឺបានបន្សល់នូវ ស្នាមរបួស និងក្តីឈឺចាប់ ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយទើបតែម្សិលមិញនេះ ដែលនាង សម្រេចចិត្តជាចុងក្រោយ ទម្លាយចេញនូវអារម្មណ៍ ដែលបានបៀមទុក ជាយូរខែ យូរថ្ងៃ ឲ្យសាធារណ:ជន បានដឹង តាមរយ:សារ ដែលបានបង្ហោះ នៅលើគណនីហ្វេសប៊ុករបស់នាង៕
សាររបស់ អ្នកនាង ខាត់ សុឃីម ក្នុងហ្វេសប៊ុក
អ្នកនាង យ៉ាន លីនដា និង លោក យ៉ែម សំអូន
ប្រភព ហ្វេសប៊ុក
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!