រថយន្ដ កុងតឺន័រក្រុមហ៊ុនផែស្ងួត សូងួន បើកបុក និងកិនម៉ូតូស្កូ ពីបណ្ដាលឲ្យ ស្ត្រីម្នាក់ បាក់ជើងស្ដាំ
រាជធានីភ្នំពេញ ៖ រថយន្តដឹក កុងតឺន័រ ក្រុមហ៊ុនផែស្ងូតសូងួន បានបើកបុក ស្ត្រីម្នាក់ បណ្ដាលឲ្យបាក់ ជើងខាងស្ដាំ និងដាច់សាច់ កំភួន ជើង ដូចគេកាប់ ខណៈពេល ស្ត្រីរងគ្រោះកំពុង ជិះម៉ូតូ១គ្រឿង ធ្វើដំណើរតាមផ្លូវ ម្នាក់ឯង ។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ បានហៅរថយន្ត ពេទ្យឲ្យយកជនរងគ្រោះទៅ សង្គ្រោះបន្ទាន់ដែរ ប៉ុន្តែរយៈពេល ប្រមាណជាង ១ម៉ោង ហើយមិនមានរថយន្ត ពេទ្យរដ្ឋណាមួយ ទៅយក ជនរងគ្រោះនោះឡើយ ទើបសាច់ញាតិជនរងគ្រោះ បានដឹកយកទៅ សង្គ្រោះបន្ទាន់ ដោយខ្លួនឯង និងអស់ទំនុកចិត្ត ជាមួយរថយន្តពេទ្យ ទាំងនោះយ៉ាងខ្លាំង។
ហេតុការណ៍ នោះបានកើតឡើង កាលពីវេលាម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី០៦ ឧសភា ២០១៥ នៅលើកំណាត់ ផ្លូវចោមចៅ ហៅផ្លូវ វេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ ទូច កាន់ណារី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ន ជប៉ុន មានទីលំនៅភូមិត្រពាំង ថ្លឹង សង្កាត់ចោមចៅ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេល កើតហេតុ រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ទឹកប្រាក់ ពាក់ ស្លាក លេខ៣A២០២០ អ្នកបើកបរ ស្រវឹងស្រា និងម៉ូតូរងគ្រោះ ម៉ាកស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១BQ៣៣៧៤ បានធ្វើដំណើរ ស្របគ្នាលើកំណាត់ ផ្លូវវេងស្រេង នោះ ក្នុងទិសដៅពី កើតទៅលិច លុះពេលទៅដល់ត្រង់ ចំណុចកើតហេតុ រថយន្តបាន ជ្រុលទៅបុករបាំង ថ្មពុះ ចែកទ្រូងផ្លូវ បណ្ដាលឲ្យ រថយន្ត បែកម៉ាស៊ីនហូរ ប្រេងម៉ាស៊ីនពេញផ្លូវ ។
បន្ទាប់មករថយន្ត ខាងលើមិនបាន ឈប់ស្ងៀមនោះទេ បានជ្រុលទៅមុខ យ៉ាងលឿនបុកស្ត្រី រងគ្រោះ ពីក្រោយក្នុង ពេលដែលនាង កំពុង ជិះម៉ូតូ និងអូសទៅ មុខជាង២០ម៉ែត្រ បណ្ដាលឲ្យ រងរបួសបាក់ជើង ស្ដាំធ្ងន់ធ្ងរ ។ក្រោយពេល កើតហេតុ អ្នកបើកបរ រថយន្តបង្ក បានចុះរត់ គេចខ្លួនបាត់ ហើយប្រជាពលរដ្ឋ និងប៉ូលិសបានហៅ រថយន្តមន្ទីរពេទ្យ រដ្ឋឲ្យយក ជនរងគ្រោះទៅ សង្គ្រោះបន្ទាន់ ប៉ុន្តែរយៈពេលជាង ១ម៉ោង ហើយ មិនមានរថយន្តពេទ្យ ណាមួយទៅយក ជនរងគ្រោះឡើយ គឺរុញដាក់គ្នា ពីមួយទៅមួយ ដោយឃើញ ជនរងគ្រោះ មាន សភាពកាន់ តែធ្ងន់ធ្ងរឡើងៗ ទើបសាច់ញាតិ បានយករថយន្តម៉ាក ហាយឡិនឌ័រមក ដឹកជនរងគ្រោះទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ដោយ ខ្លួនឯង ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានប៉ូលិស នាំយកទៅរក្សាទុក រង់ចាំការដោះស្រាយ គ្នានៅពេល ក្រោយ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!