ថយរថយន្ត ជ្រុលទៅបុកស្ត្រីម្នាក់និងកូន រងរបួសធ្ងន់ បន្តបុករថយន្ត២គ្រឿងទៀត ទើបឈប់
រាជធានីភ្នំពេញ ៖ បុរសជាមន្ត្រីនគរបាល ខេត្តតាកែវម្នាក់ បានបើករថយន្តថយក្រោយជ្រុល ទៅបុកស្ត្រីជាម្តាយនិងកូនប្រុសម្នាក់ ដែល កំពុង តែឈរចាំ រថយន្តប្តីមកទទួល បណ្តាលអោយ រងរបួសយ៉ាងធ្ងន់ធ្ងរ និងបន្តថយទៅបុកនឹងរថយន្ត ស៊េរីទំនើបចំនួនពីរគ្រឿងទៀត ទើបឈប់ ។ ករណីបុរសម្នាក់បើករថយន្តថយក្រោយ ធ្វើការបុករះនេះបានកើតឡើង កាលពី វេលាម៉ោង២និ៣០ នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចផ្លូវ លេខ១៧៣ កែងនឹងផ្លូវលេខ២៨៤ ខាងក្រោយវត្តមហាមន្ត្រី ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពី មន្ត្រីនគរបាលម្នាក់ បានប្រាប់ឱ្យដឹងថា បុរសដែលបើករថយន្តបង្កមានឈ្មោះពៅ សុខា អាយុ៤៧ឆ្នាំ ជាមន្ត្រីនគរបាល ខេត្តតាកែវ មានទីលំនៅផ្ទះលេខ១៨A ផ្លូវលេខ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានបើករថយន្តម៉ាកវីស្តូ ព៌ណស ស្លាក លេខ ភ្នំពេញ 2U-4534 តែម្នាក់ឯង បានបើកថយក្រោយ ទៅបុករះមនុស្សពីរនាក់ ម្តាយនិងកូន បណ្តាលអោយរងរបួសធ្ងន់ និងបន្ត បើកថយទៅបុក រថយន្តចំនួនពីរគ្រឿងទៀត គឺរថយន្តម៉ាកឡិចស៊ីស៤៥០ ព៌ណស្ក និងរថយន្តម៉ាកកាម៉ារីឆ្លាម បណ្តាលអោយ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ទើបឈប់ ។
ប្រភពដដែលបាន ប្រាប់បន្តទៀតថា មុនពេលកើតហេតុគេ បានឃើញបុរសជាមន្ត្រីនគរបាលរូបនោះ បានចតរថយន្តនៅលើផ្លូវលេខ១៩៣ ខាងមុខ កន្លែងលក់ថ្នាំពេទ្យមួយកន្លែង ក្បែរផ្សារអូឡាំពិក បានបន្តិចក៏បានឡើងទៅបើករថយន្តរបស់ខ្លួនមិនដឹងហេតុយ៉ាងម្តេច រថយន្តបាន ថយក្រោយយ៉ាងលឿន ក៏បានទៅបុកស្ត្រីម្នាក់មានអាយុប្រហែលជាង៣០ឆ្នាំ និងកូនប្រុសម្នាក់ មានអាយុជាង១០ឆ្នាំ ដែលកំពុងតែឈរ រង់ចាំ រថយន្តប្តី ឲ្យរងរបួសធ្ងន់ និងបន្តបុករថយន្ត ២គ្រឿងទៀតទើបឈប់។
ក្រោយពេលកើតហេតុជនរងគ្រោះ ទាំងពីរនាក់ម្តាយ និងកូន ត្រូវបានប្តីលើកដាក់លើ រថយន្តបញ្ជូន ទៅធ្វើការព្យាបាលភ្លាមៗ ចំណែកឯ អ្នកបើក រថយន្តបង្ក និងរថយន្តរងគ្រោះ ទាំង៣គ្រឿង ត្រូវបានបញ្ជូនទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការ ដោះស្រាយជាបន្ត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!