តាចាស់ម្នាក់​ត្រូវ​ប្អូន​ថ្លៃ​វាយ ៥ ព្រនង់របួស​ ធ្ងន់ ខឹង​រឿង ជួស​​ជុល​​ របង​ផ្ទះ​

 
 

ខេត្តស្វាយរៀង ៖ បុរសចំណាស់ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់សន្លប់នៅនឹងកន្លែង បន្ទាប់ពី ត្រូវប្អូនថ្លៃ ប្រុសវាយ ចំនួន៥ព្រនង់ បណ្តាលឱ្យហើមជាំខ្មៅពេញខ្លួន បង្កឱ្យភ្ញាក់ ផ្អើលកាលពី រវេលាម៉ោង ០៨ព្រឹកថ្ងៃទី៦ ឧសភា ២០១៥ ស្ថិតនៅភូមិតាកឹង ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះអុក ឈិន អាយុ៧៧ឆ្នាំ រស់នៅភូមិ- ឃុំកើតហេតុ ខាងលើ ។

បើតាមសមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជីកដីធ្វើរបងផ្ទះ ដែលរបងចាស់ បាក់រលំដួល ក៏ជួសជុល របងឡើងវិញ ស្រាប់តែឈ្មោះខន ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជា ប្អូនថ្លៃ ដែលមានផ្ទះ ជាប់របង នឹងគ្នាមកឈ្លោះ រករឿងមិនឱ្យធ្វើរបង ដោយនិយាយថា ឯងធ្វើរបង ចូលដីយើង ហើយ ។

ជនរងគ្រោះបានតបថា អញធ្វើតែតាមរបងចាស់ទេ ក្រោយមកជនបង្កនិយាយរអ៊ូរតិចៗដោយ ជនរងគ្រោះ ថ្លង់ស្តាប់មិនឮ ហើយកូន ចៅក៏មិននៅ ខណៈជនរងគ្រោះកំពុងអង្គុយ ជីកបង្គោល របង ក៏ត្រូវជនបង្កជា ប្អូនថ្លៃទាញ ព្រនង់ប៉ុន កំភួនដៃវាយ សំពងទៅលើ ជនរងគ្រោះយ៉ាង រន្ថើន១ព្រនង់ ចំក្បាលដួល ផ្កាប់មុខទៅលើដី និងវាយ២ព្រនង់ ចំឆ្អឹងខ្នង ២ប្រនង់ចំ ចង្កេះ សន្លប់នៅនិង កន្លែង ពេលនោះ អ្នកជិតខាង បានឃើញ ក៏ស្រែកឆោឡោ ទើបជន បង្កឈប់វាយ និងដើរចូល ក្នុងផ្ទះអ្នកជិតខាង ក៏ហៅរថយន្ត ដឹកជនរងគ្រោះ មកមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ ។ រីឯជន បង្កបានចូលអង្គុយ ក្នុងផ្ទះធ្វើព្រងើយ ដោយជន រងគ្រោះពោះ ម៉ាយនៅ ផ្ទះម្នាក់ឯង កូនៗនៅឆ្ងាយ ហើយចៅ ស្រីបានដឹង ក៏ប្រញាប់មក មើលតាដេកពេទ្យ ពុំមានអ្នកណា ប្តឹងសមត្ថកិច្ចទេ ទើបគ្មានសមត្ថកិច្ច ណាចុះទៅចាប់ ជនបង្កឡើយ ។

អ្នកស្រុកនិយាយថា ជនបង្កនេះមានចរិតអាក្រក់ណាស់ ឱ្យតែស្រវឹងស្រារករឿងឈ្លោះ ជាមួយបងថ្លៃ មិនដឹងជា ប៉ុន្មានដងមក ហើយរាប់មិនអស់ ក៏ប៉ុន្តែជនរងគ្រោះមិនដែល តបតទេ ដោយគាត់ ចាស់ជរាថ្លង់ ស្តាប់មិនឮ មិនគួរវាយគាត់ ដូច្នេះសោះ ហើយអ្នកជិតខាង រង់ចាំមើលថា តើនគរបាល ចាប់ខ្លួនជនបង្កដែរឬទេ? រីឯនគបាលវិញ ប្រាប់ថា ចាប់ខ្លួនលុះត្រា តែមានអ្នកប្តឹង ទើបចាប់ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម