ខ្យល់កន្ត្រាក់ នៅស្រុកថ្មពួក បំផ្លាញ ផ្ទះ ប្រជាពលរដ្ឋ ជាង១០០ខ្នង នៅល្ងាចម្សិលមិញ

 
 

បន្ទាយមានជ័យ ៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា ខ្យល់កន្ត្រាក់ នាល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥នេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ និងរងផលប៉ះពាល់ ជាង១០០ខ្នង ស្ថិត ឃុំគោករមៀត ស្រុកថ្មពួក ពោលជិតច្រកបឹងត្រគួន ។

លោកឧត្តមស្នងការ បានបញ្ជាក់ថា នៅថ្ងៃស្អែក លោកនឹង ដឹកនាំកម្លាំងប្រមាណ ៣០០នាក់ចុះទៅ ជួយអន្តរាគមន៍ ជួយ ជួសជុល ផ្ទះប្រជាពលរដ្ឋទាំងនោះឡើងវិញ។ យ៉ាងណាក៏ដោយ ពុំមាន របាយការណ៍ ចំពោះគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋនោះឡើយ៕

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម