មិនធម្មតា! តារាស្រីថៃល្បី Chompoo ទទួលបាន ថ្លៃបណ្ណាការ ជាង ៣លានដុល្លារ
ថៃ៖ តារាស្រីថៃល្បីកំពូល នាង Chompoo Araya បានចូលរោងការហើយ កាលពីព្រឹកមិញនេះ ជាមួយនឹង កូនកំលោះ អ្នកជំនួញដ៏ល្បី ឈ្មោះម្នាក់។
អាពាហ៍ពិពាហ៍ របស់តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ បានប្រព្រឹត្តទៅដោយរលូន កាលពីព្រឹកមិញ ដោយធ្វើឡើង នៅសណ្ឋាគារ Peninsula Bangkok ដែលបានរៀបចំលំអ ទៅដោយផ្កាស្រស់ៗ ពណ៌សជាច្រើន។
បន្ថែមពីនេះទៅទៀត ថ្លៃបណ្ណាការ ដ៏អស្ចារ្យកប់ពពករបស់នាង គឺចំនួន ១០៨លានបាត (ជាង៣លានដុល្លារ) រាប់បញ្ចូលទាំង លុយ ចិញ្ចៀនពេជ្រ ៨.៨ការ៉ាត់ គ្រឿងអលង្ការ និងផ្ទះដ៏ប្រណិត មួយខ្នងទៀត តម្លៃ៦០លានបាត (ជាង១លានដុល្លារ)។
ចំពោះថ្ងៃអាពាហ៍ពិពាហ៍ របស់នាង Chompoo Araya នឹងធ្វើឡើង ចំនួន២ថ្ងៃ គឺថ្ងៃទី១ ជាថ្ងៃភ្ជាប់ពាក្យ ដែលប្រព្រឹត្តក្នុងថ្ងៃនេះ ហើយថ្ងៃរៀបការ ធំ នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា នាង Chompoo Araya និងលោក Not Visaravuth បានស្រឡាញ់គ្នា ជាយូរឆ្នាំណាស់មកហើយ ដោយលោក រូបគាត់ Visaravuth បានសុំនាងរៀបការ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ៕
នាង Chompoo Araya និងលោក Not Visaravuth
នាង Chompoo Araya និងលោក Not Visaravuth
នាង Chompoo Araya និងលោក Not Visaravuth
ប្រភព coconut
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!