គួរឲ្យអានិត ! សត្វសេក រាប់សិប ក្បាល ត្រូវបានអ្នក រត់ពន្ធ ញាត់ ចូលក្នុង ដបទឹកសុទ្ធ ដើម្បីយក ទៅលក់

 
 

ឥណ្ឌូនេស៊ី៖ ប៉ូលិសឥណ្ឌូនេស៊ី បានឃាត់ខ្លួន ក្រុមអ្នករត់ពន្ធ សត្វបក្សីព្រៃ ដែលបានចាប់សត្វសេក ប្រភេទ Cockatoos មានរោមក្បាល ពណ៌ លឿង ញត់ចូលក្នុង ដបទឹកសុទ្ធ យ៉ាងព្រៃផ្សៃ ដើម្បីយកទៅលក់បន្ត។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វសេកជាច្រើនក្បាល ត្រូវបានប៉ូលិសរកឃើញ នៅកំពង់ផែ Tanjung Perak ក្នុងទីក្រុង Surabaya នៃប្រទេសឥណ្ឌូនេស៊ី ដោយសត្វសេកទាំងនោះ ត្រូវបាន អ្នករត់ពន្ធ ញាត់ចូលក្នុងដប បម្រុងយកទៅលក់ ក្នុងតម្លៃ ៩៨៧ ដុល្លារ ក្នុងមួយក្បាល ។ ក្រោយមក ប៉ូលិសបានជួយសង្គ្រោះ សត្វសេក ដែលស្ទើរតែជិតងាប់ អស់ទាំងនោះ ឲ្យរួចផុត ពីក្នុងដបទឹកសុទ្ធ និង យកពួកវា ទៅថែរក្សា រួមទាំងព្យាបាល ទុកប្រលែង ចូលទៅក្នុងព្រៃ ឲ្យមានសេរីភាពវិញ។

ប្រភពដដែលបានឲ្យដឹងថា សត្វសេក ច្រើនជាង ១០,០០០ ក្បាល ជារៀងរាល់ឆ្នាំ ត្រូវបានចាប់ ពីក្នុងព្រៃមួយ ដែលស្ថិតនៅ ភាគខាងជើង នៃ Halmahera ក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីយកទៅ លក់ដោយ ខុសច្បាប់ ហើយក្នុងនោះ សត្វសេក រាប់ពាន់ក្បាល ត្រូវបានងាប់ នៅពេលដែល ក្រុមអ្នករត់ពន្ធ ដឹកជញ្ជូនសត្វសេក ទាំងនោះ ក្នុងលក្ខណៈ ដ៏អាក្រក់ និង ឃោរឃៅ ពីតំបន់មួយ ទៅតំបន់មួយផ្សេងទៀត។

គួរបញ្ជាក់ដែរ សត្វសេក ប្រភេទ Cockatoos ត្រូវបានចុះបញ្ជី ក្នុងប្រភេទសត្វ ដែលរងគ្រោះថ្នាក់បំផុត និង ជិតដាច់ពូជ ដោយអង្គការអន្តរជាតិ ដែលថែរក្សា និងអភិរក្ស ធនធានធម្មជាតិ Conservation of Nature and Natural Resources កាលពីឆ្នាំ ២០០៧៕

 




សត្វសេក ប្រភេទ cockatoos ដែលត្រូវអ្នករត់ពន្ធ ចាប់ញត់ចូលក្នុងដបទឹក


ប៉ូលិស បានជួយសង្គ្រោះសត្វសេក ឲ្យរត់ផុតពីគ្រោះថ្នាក់


សត្វសេក ប្រភេទ cockatoos

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម