ស្គាល់​គ្នា​តាម​ហ្វេសប៊ុក​​ ណាត់​ជួប​ផឹកស៊ី ដាក់​​ថ្នាំសណ្តំ យក​ម៉ូតូ​១គ្រឿង ​ត្រូវ​​ជាប់​អន្ទាក់​

 
 

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលរាជ ធានីភ្នំពេញ ធ្វើការឃាត់ខ្លួន កាលពី ថ្ងៃទី០៥ ឧសភា ២០១៥ ពាក់ព័ន្ធករណី ដាក់ថ្នាំសណ្តំបុរស ម្នាក់យកម៉ូតូ ដែលបានស្គាល់គ្នា តាមរយៈ លេងហ្វេសប៊ុក ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះកែវ លីដា ហៅកែវ កក្កដា អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មាន លេខផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

លោកវរសេនីយ៍ទោ ជាវ វិបុល អនុប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល រាជធានី ភ្នំពេញ ដែលចុះអនុវត្តកិច្ច ការងារនេះ ផ្ទាល់ បានប្រាប់ឱ្យដឹងថា នៅថ្ងៃទី៥ ឧសភា ២០១៥ នោះ ការិយាល័យ របស់លោកទទួល បានពាក្យបណ្តឹងពី ជនរងគ្រោះដែលត្រូវជន សង្ស័យដាក់ ថ្នាំសណ្តំ យកម៉ូតូ១គ្រឿង ។

លោកបន្តថា តាមពាក្យបណ្តឹង ជនរងគ្រោះឈ្មោះ ជា ពៅ ភេទប្រុស អាយុ៣៦ឆ្នាំ មាន ទីលំនៅផ្ទះ លេខ 8E1 មហាវិថីសុធារស សង្កាត់ ចតុមុខ ខណ្ឌចំការមន ជាបុគ្គលិកក្រុមហ៊ុន បានប្តឹងចោទប្រកាន់ ឈ្មោះកែវ លីដា ហៅកក្កដា បានប្រើល្បិចដាក់ ថ្នាំសណ្តំលើរូបគេ យក ម៉ូតូ ១គ្រឿង ទើបនៅល្ងាច ថ្ងៃទី៥ ឧសភា នោះ កម្លាំងជំនាញ របស់លោកឃាត់ខ្លួន យុវជនឈ្មោះ កែវ លីដា ហៅ កក្កដា ដោយបានការ អនុញ្ញាតពីតំណាង អយ្យការអម សាលាដំបូង រាជធានីភ្នំពេញ ផងដែរ ។

ពាក្យបណ្តឹងរបស់ ជនរងគ្រោះបាន បញ្ជាក់ច្បាស់ថា កាលពីចុងឆ្នាំ ២០១៤ ខ្លួន (ជា ពៅ) លេងហ្វេស ប៊ុក និងបានស៊ែ ចុះឡើង ជាមួយ ឈ្មោះ កែវ លីដា ហើយបាន រាប់អានគ្នា ជាធម្មតា តែមិនដែល បានជួប និងឃើញ មុខគ្នាផ្ទាល់ទេ ។ លុះនៅថ្ងៃទី២៩ មេលា ២០១៥ ហើយ នៅវេលា ម៉ោង៤រសៀល ឈ្មោះកែវ លីដា បានបង្ហោះតាម ហ្វេសប៊ុកមក រូបគេថា ល្ងាចនេះយើង ណាត់ជួបគ្នាញ៉ាំ ស៊ុបនៅម្តុំអតីត រោងភាពយន្ត គិរីរម្យ ។

បណ្តឹងជនរងគ្រោះ បន្តទៀតថា ក្រោយពីណាត់គ្នា ហើយល្ងាចនោះ ពួកគេក៏បាន ទៅជួបតាម ការ កំណត់ និងបានចូលញ៉ាំ ស៊ុបហាង មួយនោះរហូត ដល់ម៉ោង ៩យប់ថ្ងៃដដែល ។ ពេលញ៉ាំស៊ុបហើយ ពួកគេបាននាំ គ្នាឡើងជិះម៉ូតូម៉ាក FTR ម៉ូតូធំ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៥ ពាក់ស្លកាក លេខ ភ្នំពេញ១AS-២៨២៦ ដែលជាម៉ូតូ របស់ជនរងគ្រោះ ទៅផ្សារចាស់ ហើយក៏ឈប់ ទិញទឹកក្រឡុក ចំនួន២កែវជរ័ ដើម្បីយកទៅ ញ៉ាំលាងមាត់ នៅពេលគេង ។

ពេលទិញទឹកក្រឡុកហើយ បាននាំគ្នាជិះម៉ូតូសំដៅទៅកន្លែងដេក ពេលទៅដល់សាលាសាកលវិទ្យាល័យ បៀលប្រាយ ខ្លួន (ជនរងគ្រោះ) បានយកម៉ូតូ ទៅផ្ញើនៅទីនោះ និងបានយកសំបុត្រ ផ្ញើជាមួយកូនសោ ដាក់ចូលក្នុង កាបូបលុយ រួចក៏នាំគ្នា ដើរចូលផ្ទះជួល លេខ៣១ ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ មុនចូលដេកពួកគេ ក៏ផឹកទឹកក្រឡុក ដែលទិញតាម ផ្លូវម្នាក់១កែវ ហើយក៏ ដេកលែងដឹងខ្លួន រហូតដល់ថ្ងៃទី ៣០ មេសា វេលាម៉ោង៣ រសៀល ពេលដឹងខ្លួន ស្រាប់តែនៅមន្ទីរ ពហុព្យាបាលសុខា ពេលនោះទើបដឹងថា ខ្លួនត្រូវថ្នាំ សណ្តំ និងអស់ម៉ូតូ១គ្រឿង ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម