បុគ្គលិកនៅហាង បរទេសម្នាក់ ចងកបញ្ចប់ ជីវិត ក្នុងបន្ទប់ជួល

 
 

ភ្នំពេញ ៖ ស្ដ្រីម្នាក់ជាបុគ្គលិកបម្រើការ នៅហាងបរទេស ត្រូវបានបងស្រីរបស់ខ្លួន ប្រទះឃើញចងក នៅក្នុងបន្ទប់ ជួលស្នាក់នៅ លេខ២១៩ ជាន់ទី៣ ផ្លូវលេខ១៩ សង្កាត់ ជ័យជំនះ ខណ្ឌ ដូនពេញ កាលពីវេលាម៉ោង ២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៥ ដោយមិន ទាន់ដឹងពី មូលហេតុពិតប្រាកដ នៃការសម្លាប់ ខ្លួនរបស់ ស្ដ្រីរងគ្រោះ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះស្ដើង អានី អាយុ២៩ឆ្នាំ មានស្រុក កំណើត នៅភូមិសំណង់ សង្កាត់សន្ដិភាព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ហើយបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ជាមួយបង ស្រីនិងប្អូនប្រុស ហើយបម្រើការងារ នៅហាង បរទេសនៅ ពេលយប់ ។

បងស្រីជនរងគ្រោះឈ្មោះស្ដើង សោភា អាយុ៣២ឆ្នាំ ជាបុគ្គលិកហាងបរទេសយីហោ ឡាស់បា បានប្រាប់ សមត្ថកិច្ចឱ្យដឹងថា ពេល ដែលខ្លួន ត្រឡប់មកពីធ្វើការវិញនៅវេលា ម៉ោង២ និង៣០នាទី រំលងអាធ្រាត្រក៏ចាក់ សោចូលផ្ទះ ពេលនោះចូល ទៅក្នុងបន្ទប់ដេក ឃើញវាំង ននបង្អួច ធ្លាក់រញ៉េរញ៉ៃ ក៏ក្រឡេក ឃើញប្អូនស្រីចងក និងខ្សែភ្លើង ជាប់ចង្រឹង បង្អួច ពេលនោះ ក៏បានទូរស័ព្ទ ហៅប្អូនប្រុស ពីកន្លែងធ្វើការ និងស្រែកប្រាប់ អ្នកជិតខាងឱ្យ រាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ច ចុះ មកពិនិត្យមើល នៅបន្ទប់ជួល ។

តាមប្រភពព័ត៌មានពីសាច់ញាតិជនរង គ្រោះបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុនជនរង គ្រោះបានលេបថ្នាំ ប៉ងបញ្ចប់ ជីវិតផងដែរ ប៉ុន្ដែត្រូវបាន បងប្អូនជួយ ឃាត់ទាន់ពេល វេលា ។

យ៉ាងណាក៏ដោយការបញ្ចប់ជីវិតរបស់ ស្ដ្រីរងគ្រោះខាងលើនេះ មិនទាន់ដឹងពីមូល ហេតុពិតប្រាកដនៅឡើយទេ ថាតើមាន រឿង វិបត្ដិនៅកន្លែង ធ្វើការឬជាមួយបងប្អូន ។

ក្រោយពីពិនិត្យកោសល្យវិច័យលើសព ស្ដ្រីរងគ្រោះរួចមក សមត្ថកិច្ចបានប្រគល់ទៅ ឱ្យសាច់ញាតិ ដើម្បីយក ទៅធ្វើបុណ្យតាម ប្រពៃណី ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម