បរទេសម្នាក់ស្លៀកតែ ខោលីអូ បើករថយន្តទាំងស្រវឹង ជោកបុករបងក្រុមហ៊ុន
រាជធានីភ្នំពេញ៖ រថយន្តមែរសឺដែស មួយគ្រឿង បើកបរដោយជនជាតិ បរទេសម្នាក់ ស្រវឹងជោកជាំ ហើយឃើញស្លៀក តែខោលីអូតែ ប៉ុណ្ណោះ បានបើកទៅ បុករបង ក្រុមហ៊ុនអង្គរ មេឌីហ្វាម សឺវីស ខូអិលធីឌី កាលពីវេលា ម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ៦ ឧសភា ២០១៥ ស្ថិតនៅ ផ្ទះលេខ៩៨ ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក មានពាក់ស្លាកលេខភ្នំពេញ 2M 7707 បើកបរដោយបុរស ជនជាតិ បរទេស ម្នាក់ អត់មានពាក់អាវទេ ស្លៀកតែខោលីអូ បើកបរក្នុងស្ថានភាព ស្រវឹងជោកជាំ ជិះលឿនរេពេញផ្លូវ លុះមកដល់ ចំណុចខាងលើ បានបើក ទៅ បុករបងដែកដាក់ របាំងនៅពីមុខ ក្រុមហ៊ុនអង្គរ មេឌីហ្វាម សឺវីស ខូអិលធីឌី បណ្តាលឱ្យបាក់ ខូចខាតហើយ រថយន្តនៅមិនទាន់ អស់ ល្បឿនទេ បានជ្រុលទៅបុកថូ ផ្កាបែកអស់មួយផើង ហើយជ្រុលទៅ បុកជញ្ជាំងរបង តែមិនបណ្តាល ឱ្យខូចខាតទេ ។
ក្រោយពេលកើតហេតុ រថយន្តបង្កខ្ទេច មួយកំណាត់មុខ អ្នកបើកបរព្យាយាម រថយន្តរត់គេច រហូតដល់ផ្លូវ លេខ៩៥ កែង៣៩៤ សង្កាត់បឹង ត្របែក ខណ្ឌចំការមន ទើបប៉េអឹម ខណ្ឌចំការមន ឃាត់ខ្លួនបាន ទាំងអ្នកបើកបរ និងរថយន្តបង្ក យកទៅដោះស្រាយ នៅអធិការដ្ឋានខណ្ឌ ចំការមន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!