ជីដូន ថយឡានមិនប្រយ័ត្ន​កិន ​​ចៅ​ ស្លាប់​ពេល​ដឹក ​​ដល់​មន្ទីរពេទ្យ​ (មានវីដេអូ)

 
 

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ បានបណ្តាលឲ្យ ក្មេងស្រីអាយុជាង ២ ឆ្នាំស្លាប់បាត់ បង់ជីវិតពេលទៅ ដល់មន្ទីរពេទ្យ ខេត្ត ដោយសារតែស្ត្រី ចំណាស់ម្នាក់ត្រូវជា ជីដូនបើកឡាន ថយក្រោយមិនបានមើល ក៏កិនចៅចំក្បាល របួសធ្ងន់ធ្ងរ ហូរឈាម ក្រហម ច្រាលពេញដី គួរឲ្យ ញាក់សាច់ ។ ករណីនេះ កើតឡើងកាល ពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៥ នៅភូមិកៀន សាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

បើតាមក្រុមគ្រួសារ កុមារីរងគ្រោះ បានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះម៉ា ស្រីរ័ត្ន អាយុជាង២ឆ្នាំ ជាចៅ បង្កើត ឯកឧត្តម ម៉ា ស្ងួន មានទី លំនៅ ភូមិ-សង្កាត់ កើតហេតុខាងលើ ។ មុនពេលកើតហេតុ កុមារី រងគ្រោះនៅលេង ជាមួយជីតាខាងម្តាយ បន្ទាប់ជីតាចិត ផ្លែស្វាយឲ្យចៅ ញ៉ាំរួចក៏ដើរចូល ក្នុងបន្ទប់ទឹក ពេលត្រឡប់មក វិញបាត់ចៅក៏ ដើររក តែមិនឃើញ ដោយចៅស្រីដើរឆ្លង ថ្នល់មកកើត ទៅអង្គុយពីខាង ក្រោមគូទ ឡានកាមរី ឆ្លាមខាងក្រោយ ដែលម្ចាស់ គេចតនៅលើខឿនចិញ្ចើមថ្នល់មុខផ្ទះ ដែលត្រូវ ជាយាយជីដូនមួយ (ផ្ទះទល់មុខគ្នា) លុះម៉ោង៩ និង៣០នាទី មានកម្តៅក្តៅខ្លាំង ម្ចាស់រថយន្តឆ្លាម ដែលត្រូវជាយាយ ជីដូនមួយនោះ បានឡើងបើក រថយន្តថយក្រោយ បំណងយក រថយន្តទៅដាក់ ក្នុងម្លប់ ហើយមុនពេលឡើង បើករថយន្តមិន បានមើលមុខក្រោយ ខ្វះការប្រុងប្រយត្ន័ បណ្តាល ឲ្យកិនចំ ក្បាល និងរៀបកិន កង់មុខទៀត ក៏ប៉ុន្តែអ្នករត់ ម៉ូតូឌុបបានឃើញ ក៏ស្រែកហើយ ប្រាប់ថាមីងឯង ថយឡានកិនកូន គេស្លាប់ហើយ ទើបបើកទ្វារ ឡានចុះមក ឱនមើលទើបឃើញ ចៅនៅក្រោមឡាន ក៏ឆោរឡោឡើង ជីតាបង្កើត រត់មកទាញចៅ ចេញពីក្រោមឡាន រួចបីចៅដាក់ ឡានបើកមកកាន់ មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ ។ ដោយសារតែរបួសក្បាលធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានក៏ស្លាប់ នៅវេលាម៉ោង១០ និង៤០នាទីព្រឹកថ្ងៃខែដ៏ដែល ។ ហើយគ្រូពេទ្យក៏បាន ប្រគល់សព្វឲ្យក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាម ប្រពៃណី ។ ហើយអ្វីគួរឲ្យ អាណិតស្ត្រីជាម្តាយ ឈ្មោះ ពេជ សុគន្ធា អាយុ២៣ឆ្នាំ នៅឯរាជធានីភ្នំពេញ គ្រាន់តែដឹងដំណឹង ថាកូនស្រីត្រូវយាយ ជីដូន មួយ កិនស្លាប់ ស្លុតចិត្តដួលសន្លប់ រីឯបុរសជាប្តី ទៅបំពេញការងារ នៅខេត្តកំពង់ស្ពឺ ។

ករណីនេះក្រុមគ្រួសារមិនបានប្តឹងសមត្ថកិច្ចទេទើបមិនបាន ស្គាល់ឈ្មោះស្ត្រីបង្កហេតុ គ្រាន់តែដឹងថា បុរសជាប្តីឈ្មោះឡើយ ជា អ្នករត់ តាក់ស៊ីពីស្វាយរៀង-ភ្នំពេញ ហើយរថយន្តឆ្លាម នេះរបស់ប្រពន្ធ ឈ្មោះឡើយទើបតែ ទិញបានមិនដល់ មួយខែ ទេ បើកបរស្ទើរភ្លើង ទំនងមិនទាន់ បានចូលសាលាបើកបរ ផងក៏មិនដឹង ដោយសារជាប់ សាច់ឈាមទើបមិនប្តឹង និងមិនអាចសុំ ព័ត៌មានបាន គ្រប់ជ្រុងជ្រោយ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម