ព្រះមហាក្សត្រ យាងជាព្រះរា ជាធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជ ពិធីបុណ្យ ច្រត់ ព្រះនង្គ័ល នាខេត្តបាត់ដំបង

 
 

បាត់ដំបង៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹក ថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០១៥នេះ បានយាងជា ព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់ក្នុង ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល ដែលបានប្រា រព្ធធ្វើឡើង នាខេត្តបាត់ដំបង ជាខេត្តជង្រុក ស្រូវដ៏ ធំជាងគេនៅកម្ពុជា។

នៅក្នុងព្រះរាជពិធី ដែលជាការដាស់ស្មារតីដល់ប្រជាកសិករខ្មែរថា រដូវបង្កបង្កើនផលឈានចូល មកដល់នោះ ក៏ មានការ អញ្ជើញចូលរួមផងដែរ ពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង មន្រ្តីជាន់ខ្ពស់ រដ្ឋសភា ព្រឹទ្ធសភា មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល ព្រះរាជ វង្សានុវង្ស មន្រ្តីអង្គទូត តំណាង បណ្តាប្រទេសនានា មន្រ្តីរាជការ និង ប្រជាពលរដ្ឋនៅ ក្នុងខេត្តបាត់ដំបង យ៉ាង ច្រើនកុះករ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លនាដឹកដីខេត្តបាត់ដំបងឆ្នាំនេះ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ត្រូវបាន ព្រះមហា ក្សត្ររា ជានុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យធ្វើជាតំណាងរបស់ព្រះអង្គកា ន់នង្គ័ល ទី២ ឬហៅថា ស្តេចមាឃ រីឯ ភរិយារបស់ លោក ជាព្រះមេហួ។ ដោយឡែក នង្គ័លទី១ តំណាងឲ្យ វិស័យកសិកម្ម កាន់ដោយលោក លី ផល្លា រដ្ឋលេខាធិការ ក្រសួង កសិកម្ម ខណៈលោក កែវ សិរីបុត្រ អគ្គលេខាធិការរង នៃគណៈកម្មការបុណ្យជាតិ កាន់នង្គ័លទី៣ តំណាងព្រះបរមរាជវាំង។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនាព្រឹកនេះ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារឹក ដោយការតុប តែងលំអរយ៉ាង ស្រស់ស្អាត នៅលើវាលព្រះ ស្រែត្រូវបានដាំស្មៅយ៉ាងខៀវ ស្រងាត់ រីឯនៅ បរិវេណជុំវិញ ក៏មានការសាងសង់រោង ពិព័រណ៍ផលិត ផលនានានៅ ក្នុងខេត្តផងដែរ។ ក្រៅពីព្រះរាជ ពិធីច្រត់ព្រះនង្គ័ល នៅពេលរាត្រី ក៏មានពិធីបង្ហោះ គោម បាញ់កាំជ្រួច និង ប្រគំតន្រ្តី បង្កភាពសប្បាយ រីករាយជូនពលរដ្ឋ ក្នុងខេត្តបាត់ដំបង ក៏ដូចជាភ្ញៀវ ទេសចរជាតិ អន្តរជាតិផងដែរ។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល មានមកតាំងពីបុរាណកាល តាំងពីក្នុងសម័យនគរភ្នំ (ហ្វូណន) និង ក្នុងសម័យ នគរធំ (យសោធរបុរៈ) តាមទម្លាប់ពិធីនេះធ្វើឡើងក្នុងការផ្សងមើល ប្រថ្នូលរបស់ ស្រុកទេស ជាពិសេសផ្សង ចង់ ដឹងទៅលើទិន្នផល កសិផល ទៅតាមការ ស៊ីផឹក របស់ «គោឧសភរាជ»។

គោ ១នឹម  ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច។ គោ ២ នឹមទៀត ហែមុខហែរក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម។

«គោឧសភរាជ»  ក្នុងវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿង គឺពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំ ពត់កម្រាល សម្បុរក្រហម លើខ្នងផង។ ឯព្រះនង្គ័ល ទាំង៣ គេលាបថ្នាំ ពណ៌ខ្មៅកាត់ខ្សែ ក្រហមដោយ អន្លើៗ ឯចន្ទោលព្រះនង្គ័ល សម្រាប់អ្នក តំណាងព្រះអង្គនោះ មានលក្ខណៈ ពិសេស គឺធ្វើជារូបនាគ លាបថ្នាំ ពណ៌មាស។ នៅត្រង់កនាគ មានភូ ធ្វើពីរោមសត្វសម្បុរ បែបភូទួន។

ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹម ច្រត់ព្រះ នង្គ័លនោះ ឱ្យស៊ីផឹកអាហារ ៧យ៉ាង ដែលភ្នាក់ងាររៀប ដាក់តុប្រាក់ធំៗ តាំងទុកនៅ ទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក ១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់ ១តុ ទឹក ១តុ ស្រា ១តុ ។

ពេលសូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹក មន្ដប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ ដែលកាន់នង្គ័ល ស្ដេចមាឃ ដឹកគោ ឧសភរាជទាំងពីរទៅឱ្យស៊ីផឹក របស់ទាំង ៧យ៉ាង។ នៅពេលគោ ឧសភរាជ ចូលចិត្ដស៊ី ផឹកអ្វី ក៏ស៊ីផឹកទៅ គេមិនបង្ខំឱ្យ ស៊ីផឹកចំពោះ អាហារណានីមួយៗទេ កាលព្រះគោ ស៊ីផឹកអ្វី មួយយ៉ាង ឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយផល ប្រផ្នូលទៅ ខាងមុខតាមនោះ រីឯទំនាយ មិនជាការ ប្រាកដប៉ុន្មានទេ គឺថាបើ ព្រះគោស៊ីអ្វី ក៏ទាយថា ក្នុងឆ្នាំនេះ របស់នោះសំបូរប្លែក តែបើស៊ី ស្មៅទាយថា និងកើតជំងឺគោ បើផឹកស្រានឹង កើតមនុស្សពាល ចោរលួច ចោរប្លន់ជាច្រើន។

លំដាប់នោះ ស្ដេចមាឃ និង មេហួ ចូលទៅថ្វាយបង្គំព្រះទេវរូបនៅក្នុងរោងមណ្ឌលទិសខាងកើត «ជាទីតាំង ព្រះកច្ចាយនទេវរូប» នោះពួកបារគូ ក៏ចូលផ្លុំស័ង្ខ ព្រះរាជគ្រូយកទឹកមន្ដ ប្រោះព្រំ ឱ្យអ្នកទាំងពីរ ព្រមទាំង ឱ្យស័ព្ទសាធុ ការពរ ឱ្យបានប្រកប ដោយសេរី សួស្ដីនូវ សេចក្ដីសុខ មហាប្រសើរ រៀងទៅ សម្រាប់ប្រទេសជាតិ និង ប្រជាពលរដ្ឋ ខ្មែរ ហើយព្រះរាជ ពិធីច្រត់ព្រះនង្គ័ល ក៏ត្រូវបាន បិទបញ្ចប់៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម