បុរសម្នាក់ ពរកូនស្រី គ្រប់ទីកន្លែង ប៉ុន្តែមានរឿងពិត ដ៏គួរឲ្យរំជួលចិត្ត នៅពីក្រោយនេះទៀត
ចិន៖ បុរសម្នាក់បានធ្វើឲ្យ មនុស្សគ្រប់គ្នា ដែលនៅជុំវិញខ្លួនគាត់ មានការងឿងឆ្ងល់ជាខ្លាំង នៅពេលដែលពួកគេ បានឃើញគាត់ ពរតុក្តតាជ័រ ដែលមានរូបរាង ដូចជាក្មេងស្រីម្នាក់ ទៅគ្រប់ទីកន្លែង ថែមទាំងប្រើកាយវិការ ស្និតស្នាល ដូចឪពុក និងកូនពិតៗ ថែមទៀតផង។
បុរសនោះមានឈ្មោះថា Song Bo ដែលកាលពី២ឆ្នាំមុន គាត់បានទទួលនូវ ជំងឺចំលែកម្យ៉ាង ដែលវាបានធ្វើឲ្យគាត់ បាក់ទឹកចិត្ត និងតែងតែឈឺក្បាលជាប្រចាំ។ ដោយមានអាការៈ ដូចនេះហើយ ទើបគាត់មិនអាចរៀបការ និងមានកូនបាននោះទេ ប៉ុន្តែនៅថ្ងៃមួយគាត់ បានស្វែងរកឃើញនូវវេបសាយ ទំនិញអនឡាញមួយ ដែលមានលក់នូវ ទំនិញពិសេសម្យ៉ាង ហើយវាក៏បានធ្វើឲ្យគាត់ មានក្តីសង្ឃឹមជាថ្មីផងដែរ។
លោក Song បានទិញនូវ កូនក្រមុំតុក្កតាជ័រមួយ ពីវេបសាយនោះ ដែលនាងមានកំពស់ ១.៤៥ម៉ែត្រ ហើយឥឡូវនេះគាត់ បានយកនាងទៅ ជាមួយខ្លួនគ្រប់ទីកន្លែងទាំងអស់ ទោះបីជាទីសាធារណៈ ដែលមានមនុស្សម្នារច្រើន ដូចជានៅស្ថានីយ៍រថភ្លើង រោងកុន រឺហាងកាហ្វេ ដោយមិនខ្វល់ពី ក្រសែភ្នែកអ្នកដ៏ទៃ ឬមនុស្សជុំវិញខ្លួន នោះឡើយ។ គាត់ពិតជាចូលចិត្តថតរូប ជាមួយនាងណាស់ ដែលមើលទៅនាង ហាក់ដូចជាបាន ធ្វើឲ្យជីវិតគាត់មានការ ផ្លាស់ប្តូរដូច្នេះដែរ។
សព្វថ្ងៃនេះលោក Song កំពុងរស់នៅជាមួយនឹង ម្តាយរបស់ខ្លួនម្នាក់ ដែលម្តាយរបស់គាត់ មិនបានជំទាស់ រវាងសម្ព័ន្ធភាពរបស់គាត់ និងកូនតុក្តតាជ័រនោះឡើយ មិនតែប៉ុណ្ណោះ លោក Song ក៏បានដាក់ឈ្មោះឲ្យ កូនតុក្កត្តានោះ ថា Xiao Die (មេអំបៅតូច) ថែមទៀតផង៕
ប្រភព Lollipopsg
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!