កំពូលតារាចម្រៀង ខេមរៈ សេរីមន្ត រៀបចំប្រគំ តន្ត្រីខ្នាតធំ អប់រំច្បាប់ ចរាចរណ៍ មិនយក ប្រាក់កម្រៃ
ភ្នំពេញ៖ តារាចម្រៀងឈរតំណែងកំពូលលោក ខេមរ សេរីមន្ត បានប្រកាសជាសាធារណៈថា រូបលោកសហ ការជាមួយក្រុមហ៊ុន Home Media ប្រគំតន្ត្រីដ៏ធំមួយ ដែលមាន ឈ្មោះថា «តារាបៃតង» នៅក្នុងពេល ខាងមុខដ៏ ខ្លី ដើម្បីផ្សព្វផ្សាយស្តីពីគ្រោះថ្នាក់ចរាចរ។
ការប្រកាសរបស់តារារូបនេះ បានធ្វើឡើងនៅក្នុងឱកាស ដែលរូបលោកចូលជួបសម្តែងការគួរសម ជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥។ ក្នុងជំនួប សម្តែងការគួរសមនេះ លោក ខេមរៈ សិរីមន្ត ក៏បានស្នើសុំយោបល់ មួយពាក់ព័ន្ធ ការប្រគំតន្ត្រី ដើម្បីផ្សព្វផ្សាយ ពីច្បាប់គ្រោះថ្នាក់ចរាចរ ផងដែរ។
លោក ខេមរៈ សេរីមន្ត បានប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានថា រូបលោកនឹងមិនយកប្រាក់កម្រៃពីការ ប្រគំតន្ត្រីនោះ ទេ ព្រោះនេះ ជាការចូលរួម ជួយសង្គម និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ដែលកំពុង មានការកើនឡើងនៅ ក្នុងសង្គមទាំងមូល។
តារារូបនេះ បានឲ្យដឹងថា នេះជាទឹកចិត្តរបស់លោកផ្ទាល់ ក្នុងចូលរួមលើកទឹកចិត្តដល់បងប្អូន ប្រជាពលរដ្ឋខ្មែរ ឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរតាមដងផ្លូវ និង ពន្យល់ពួក គាត់បន្ថែម ឲ្យចូលរួមគោរព ច្បាប់ចរា ចរណ៍ទាំងអស់គ្នា។
តារាចម្រៀង ដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងបទចង្វាក់ញាក់ «កាឡុក កាឡុក» លោក ខេមរៈ សេរីមន្ត បានបញ្ជាក់ថា លោកក៏ជា ជនរងគ្រោះ ម្នាក់ក្នុងគ្រោះថ្នាក់ ចរាចរយ៉ាងរន្ធត់ កាលពីឆ្នាំ ២០១៣ផងដែរ។ ដូច្នេះ លោកពិតជា មានការរន្ធត់ និងបានដឹងច្បាស់ ពីភាពឈឺចាប់ នៅពេលមាន សាច់ញាតិរបស់ខ្លួន បានជួបរឿង អាក្រក់នេះ។
រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានលើកឡើងថា ការលះបង់របស់លោក ខេមរៈ សេរីមន្ត ពិតជាទង្វើដ៏គំរូ និងជាការ ចូលរួម ជួយសង្គម យ៉ាងមានឥទ្ធិពល ដោយលោកបានលើក ឡើងថា ការនិយាយស្តី និងផ្ញើសារ របស់តារារូបនេះ ពិតជាមាន តម្លៃដល់មហាជន។
ជាចុងក្រោយនោះ លោកបានមានប្រសាសន៍ថា លោក ខេមរៈ សេរីមន្ត ជាវីរយុវជន ដែលសិល្បករនានា គួរតែ យកតម្រាប់ តាមតារារូបនេះ នូវទង្វើដ៏ប្រពៃរបស់លោក។
សូមបញ្ជាក់ផងដែរថា ក្រៅពីការគាំទ្រការប្រគំតន្រ្តី «តារាបៃតង» ដើម្បីផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ហើយនោះ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ ការប្រគំ តន្រ្តីនេះផងដែរ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!