Pacquiao ប្រឈមមុខ នឹងការ ជាប់ពន្ធនាគារ លើការលាក់បាំងរបួសស្មា មុនការប្រកួត ក្រោយពីមានគេប្តឹង

 
 

អាមេរិក៖ ប្រជាជន ២នាក់មកពីរដ្ឋ Nevada បានដាក់ពាក្យបណ្តឹងប្តឹង Manny Pacquiao និងអ្នកផ្សព្វផ្សាយការប្រកួតរបស់ Pacquiao ដោយសំអាងថា មនុស្សគ្រប់គ្នា បានចំណាយលុយជាង ១០០ដុល្លារ ដើម្បីមើល ការប្រកួតតាមទូរទស្សន៍ និងធ្វើការភ្នាល់ផងនោះ បែរជា ត្រូវខាតបង់អស់ទៅវិញ។

ពួកគេទាំងពីរនាក់នោះ ចង់ធ្វើជាតំណាង ឲ្យអ្នកដែល ចំណាយលុយទិញសំបុត្រ និងក្រុមអ្នកភ្នាល់ទាំងអស់ ដែលរងគ្រោះ ដោយសារការ បោកប្រាស់ព្រោះតែ អ្នកផ្សព្វផ្សាយការប្រកួត ធ្វើការលាក់បាំង ចំពោះរបួសស្មា របស់ Pacquiao ដែលទើបនឹងត្រូវបាន ទម្លាយឲ្យដឹង ពេលថ្មីៗនេះ ហើយម្យ៉ាងវិញទៀត បើពិនិត្យមើល ទៅលើកម្រងសំនួរ ធ្វើតេស្តសុខភាព របស់ Pacquiao វិញ បានបង្ហាញថា រូបគាត់ បែរជាឆ្លើយថា មិនមានរបួសអ្វីទៅវិញ ដែលនេះក៏ជាការបំពានមួយ ពីសំណាក់កីឡាករ ដោយមិនព្រម ឆ្លើយសំនួរ ឲ្យបានត្រឹមត្រូវ តាមការពិត។

ក្នុងនោះដែរ បើសិនតុលាការ រកឃើញថា មានកំហុសពិតមែននោះ កីឡាករ Pacquiao នឹងអាចប្រឈមការ ជាប់ពន្ធនាគារ ចន្លោះពី ១ ទៅ ៤ឆ្នាំ និងពិន័យជាប្រាក់ ជាង ៥,០០០ ដុល្លារអាមេរិកផងដែរ។

គួរបញ្ជាក់ផងដែរថា កីឡាករ Manny Pacquiao ដែលជាអ្នកប្រដាល់ និងជាអ្នកនយោបាយផងនោះ គ្រោងនឹង បរិច្ចាគប្រាក់ពាក់កណ្តាល នៃចំនួនប្រាក់សរុប ដែលគាត់ទទួលបាន ពីការប្រកួតជាមួយ Floyd Mayweather ឲ្យទៅឲ្យមូលនិធិមនុស្សធម៌។ Pacquiao ដែលមានវ័យ ៣៦ ឆ្នាំ នឹងទទួលបានប្រាក់ជាង ១០០លានដុល្លារអាមេរិក ទៅតាមការបែកចែកគ្នា ៦០ភាគរយក (Floyd) និង ៤០ភាគរយ (Pacquiao) ដែលមាននៅលើ កិច្ចព្រមព្រៀង មុនការប្រកួត៕


Manny Pacquiao ដែលអះអាងថា គេមានរបួសស្មាស្តាំ នៅមុនការប្រកួត ជាមួយ Floyd 


Pacquiao និង Floyd នៅក្រោយការប្រកួត


សកម្មភាព Pacquiao និង Floyd នៅកំឡុងពេលប្រកួត


Pacquiao ធ្វើការវាយទៅលើ Floyd 


កីឡាករ Floyd នៅតែរក្សាកំណត់ត្រាមិនដែលចាញ់ក្រោយយកឈ្នះ លើ Pacquiao 


កម្រងសំនួរ សំរាប់កីឡាករ មុនការប្រកួត

ប្រភព៖ Mirror, Straitstimesbloomberg

ដោយ៖ រ័ត្ន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម