ជម្លោះក្នុង ពិធី មង្គលការ ភាគីកូន ក្រមុំរបួស ធ្ងន់ចូលពេទ្យ រីឯភាគី កូនកម្លោះ ចូលពន្ធនាគារ
ខេត្តកំពង់ឆ្នាំង ៖ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនជន សង្ស័យម្នាក់ កាលពីល្ងាច ថ្ងៃទី០៥ ឧសភា ២០១៥ ក្នុងបទចោទប្រកាន់ប្រើអំពើ ហិង្សាដោយចេតនា បណ្តាលឱ្យជនរងគ្រោះ ម្នាក់រងរបួសធ្ងន់ដែល បានប្រព្រឹត្តឡើង កាលពីវេលាម៉ោង៧ និង៣០ នាទីយប់ ថ្ងៃទី០៣ ឧសភា ២០១៥ ក្នុងពីធីមង្គលការមួយ នៅភូមិច្រាបកន្ទួត ឃុំពាម ស្រុកសាមគ្គីមានជ័យ។
លោក ឌុច ចំរើន នាយនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ជនសង្ស័យដែលតុលាការឃុំខ្លួននោះមានឈ្មោះ ហ៊ុំ ចិត្រា អាយុ២១ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត មានឈ្មោះកង ណែត អាយុ២៦ឆ្នាំ មានទីលំនៅភូមិច្រាបកន្ទួត ឃុំពាម ស្រុកសាមគ្កីមានជ័យ ។
លោកប្រធានការិយាល័យបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនសង្ស័យ និងមិត្តភក្តិចំនួន១០នាក់ ដែលធ្វើការនៅភ្នំពេញជាមួយកូនកម្លោះ បានមកចូលរួម និងជួយកំដការកូនកម្លោះ នៅភូមិ-ឃុំកើតហេតុខាងលើ ។
លុះដល់ល្ងាចឡើងក្នុងពីធីរាំលេងកំសាន្ត ភាគីកូនកម្លោះបានប៉ះសំដីគ្នាជាមួយភាគីកូនក្រមុំ ដែលជាម្ចាស់ស្រុក ហើយក៏ឈានដល់ការប្រវាយប្រតប់គ្នាមួយប្រាវបណ្តាលឱ្យភាគីខាងកូនកម្លោះម្នាក់ឈ្មោះ សី រងរបួសបែកក្បាល ហើយត្រូវបានប្រជាពលរដ្ឋ និងប្រជាការពារនាំគ្នាឃាត់ និងបិទធុងបាស់ធ្វើឱ្យស្ងប់ស្ងាត់វិញ ។
ក្រោយមកភាគីខាងកូនកម្លោះមិនអស់ចិត្ត ខណៈឃើញជនរងគ្រោះឈ្មោះ កង ណែត ដែលជាភាគីខាងកូនក្រមុំ ដើរតែម្នាក់ឯងត្រឡប់ទៅផ្ទះវិញ ភាគីកូនកម្លោះដែលមានគ្នាច្រើននាក់បាននាំគ្នាពួនស្ទាក់វាយជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយបាននាំគ្នាគេចខ្លួនអស់ សល់តែជនសង្ស័យម្នាក់ ឈ្មោះ ហ៊ុំ ចិត្រា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ចំណែកជនរងគ្រោះបានរងរបួសធ្ងន់ពេលដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច ត្រូវក្រុមគ្រូពេទ្យបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ក្រុងភ្នំពេញ។
លោក ឌុច ចំរើន បានបន្តថា ក្នុងជម្លោះខាងលើ បណ្តាលមកពីការរាំវង់ឌឺដង និងប៉ះសំដីគ្នា រវាងភាគីកូនកម្លោះ និងភាគីកូនក្រមុំជាម្ចាស់ទឹកដី ដោយម្នាក់របួសធ្ងន់កំពុងស្ថិតក្នុងការសង្គ្រោះ និងម្នាក់ទៀតចូលពន្ឋនាគារ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!