បុរសជនជាតិ រុស្ស៊ីម្នាក់ គាំងបេះដូង ស្លាប់នៅ ក្នុងបន្ទប់ជួល

 
 

ព្រះសីហនុ ៖ បុរសជនជាតិ រុស្ស៊ីម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុង បន្ទប់ជួល នៅវេលាម៉ោង ៤រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥នេះ ស្ថិតនៅ បន្ទប់លេខ១០៤ ក្រុមទី៨ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនរងគ្រោះត្រូវបានគ្រូពេទ្យ និងមន្រ្តីជំនាញ អះអាងថា គាំងបេះដូងស្លាប់។ មន្រ្តីនគរបាល បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ DMITRII DAVYDOV អាយុ២៩ឆ្នាំ កាន់លិខិត ឆ្លងដែនលេខ 733207901 ផុតកំណត់ 24-07-2024 ទិដ្ឋាការលេខ EI00874808 ផុតកំណត់01-07-2015 មុខរបរ ទេសចរណ៍ ចូលប្រទេសកម្ពុជាលើក ចុងក្រោយនាថ្ងៃទី២៣ ខែមីនា តាមច្រកអន្តរជាតិភ្នំពេញ មកដល់ខេត្តព្រះសីហនុ ចូលស្នាក់នៅផ្ទះកើតហេតុខាងលើ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥។

ក្រោយការ ចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅ តម្កល់ទុក ដើម្បីប្រគល់ ជូនសាច់ញាតិ ជនរងគ្រោះធ្វើបុណ្យតាម ប្រពៃណីរបស់ខ្លួន៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម