ចាប់រំលោភ​ និង​ប្រើ​ម្រាម ដៃ​ប្រទូស្ដ ​កេរ្តិ៍ខ្មាស​ ក្មេង​ស្រី ​របួសធ្លាក់ ឈាម​ធ្ងន់ធ្ងរ​ ត្រូវ​ជាប់​ខ្នោះ

 
 

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បាន ធ្វើសកម្មភាព ប្រើម្រាមដៃប្រទូស្ដកេរ្តិ៍ខ្មាស  និងចាប់រំលោភសេពសន្ថវៈ ទៅលើក្មេងស្រី អាយុ៩ឆ្នាំម្នាក់ រហូតបានសម្រេច កាលពី វេលាម៉ោង០១និង១០នាទី ថ្ងៃទី២ ឧសភា ២០១៥ នៅក្នុងភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បន្ទាប់មកត្រូវ បានកម្លាំងប៉ូលិស ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ចាប់ខ្លួនបាន នាំទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
         
មន្ត្រីប៉ូលិសមួយ រូបបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ ខ្លួននោះឈ្មោះ ហ៊ុល ចំណាន អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ ចំណែកក្មេងស្រីរងគ្រោះ អាយុ៩ឆ្នាំ រស់នៅជាមួយម្តាយ ក្នុងភូមិកើតហេតុ ។ នៅមុនពេលកើតហេតុស្ត្រីជា ម្តាយក្មេងស្រីរងគ្រោះរូបនោះ បានយកនាងទៅផ្ញើនឹង បងស្រីបង្កើតរបស់គាត់ ឲ្យជួយមើល ដោយគាត់មានការ ត្រូវទៅផ្ទះមិត្តភក្តិ នៅឯខេត្តកំពង់ស្ពឺ ។

ខណៈនោះ ជនសង្ស័យបានធ្វើសកម្មភាព ចាប់ក្មេងស្រីរងគ្រោះ យកម្រាមដៃប្រទូស្ដកេរ្តិ៍ខ្មាស និងរំលោភសេពសន្ធវៈ រហូតបានសម្រេច ខណៈពេល ដែលនាងដើរលេងម្នាក់ឯង ។ បណ្ដាលឲ្យក្មេងស្រី រងគ្រោះរងរបួស យ៉ាងដំណំ បន្ទាប់មកជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល ។ លុះដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ វេលាម៉ោង១៤ ទើបសាច់ញាតិទូរស័ព្ទ ទៅប្រាប់ស្ត្រីជាម្ដាយនោះថា កូនស្រីរបស់គាត់ត្រូវ បានជនសង្ស័យ ចាប់រំលោភ ហើយក្មេងស្រីកំពុងសំរាក នៅមន្ទីរពេទ្យគន្ធបុបា្ជទី៤ ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីបានទទួល ដំណឹងនោះហើយ ស្ត្រីជាម្តាយក៏បានធ្វើដំណើរ ត្រឡប់មកផ្ទះវិញ ហើយបានទៅមើលកូននៅក្នុងមន្ទីរពេទ្យ ហើយបានឃើញ កូនស្រីមានសភាពស្លេកស្លាំង និងមានឈាមហូរតាមប្រដាប់ភេទ មានសភាពធ្ងន់ធ្ងរ ក៏បានសួរនាំទៅកូនស្រី ហើយត្រូវបានកូន ស្រីនិយាយប្រាប់ថា ឈ្មោះហ៊ុល ចំណាន បានចាប់នាងខ្ទប់មាត់ រួចបីយកទៅក្នុងផ្ទះរបស់ខ្លួន យកម្រាមដៃរុកចូលក្នុងប្រដាប់ភេទរបស់នាង និងរំលោភនាងរហូតបានសម្រេច បណ្ដាលឲ្យមាន របួសហូរឈាម ទើបឈ្មោះ ហ៊ុល ចំណាន នោះដេញនាងឲ្យត្រឡប់ទៅផ្ទះវិញ ។

បន្ទាប់មកស្ត្រីជា ម្ដាយបានរាយការណ៍ និងដាក់ពាក្យបណ្តឹងឲ្យ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលទៀន សហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជនសង្ស័យនោះ បាននៅវេលារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់មកបាននាំ ទៅសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម