កូនក្រមុំបាយបាយ រោងការ ស្រវាយក សង្សារ
ខេត្តបាត់ដំបង ៖ អាពាហ៍ពិពាហ៍ដ៏អធិកអធមនៅតំបន់ដាច់ស្រយាលមួយ ដែលបង្កឲ្យមានការភ្ញាក់ ផ្អើលពេញ ស្រុកសំឡូត កាលពី ចុងខែមេសា កន្លងទៅនេះ គឺដោយសារកូន ក្រមុំ បានរត់ចោល កូនកំលោះ ទាំងកណ្ដាលយប់ នៅថ្ងៃចូល រោងការ ទៅតាមសង្សារ បណ្តូលចិត្តរបស់នាង ។ បច្ចុប្បន្ន រឿងដែលធ្វើ ឱ្យកូនកំលោះក្អួត ឈាមនេះ បានឈាន ដល់សាលាដំបូង ហើយ បន្ទាប់ពីភាគីខាង ស្រីមិនព្រមបង់ សំណងខ្លះ នៃប្រាក់បណ្ណាការ ទៅតាមការ ទាមទារបស់ ភាគីកូនកំលោះ ។
បើតាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា អាពាហ៍ពិពាហ៍ដ៏ជូរចត់នេះបានប្រព្រឹត្តទៅ កាលពីថ្ងៃ ទី២៦-២៧ ខែមេសា កន្លងទៅ នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ដែលកូន កំលោះ ឈ្មោះ កុក ប្រុស ហៅចាន់ណា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅ ភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ហើយមកស្នាក់នៅ ជាមួយឪពុកធំនៅ ស្រុកសំឡូត ដើម្បីធ្វើចម្ការ ។ រីឯកូនក្រមុំឈ្មោះ ផុន ស្រីម៉ាច អាយុ ១៨ឆ្នាំ ត្រូវជាកូនលោក ប៊ួ ផុន មេភូមិតាតោក នេះតែម្ដង ។
មន្ត្រីសមត្ថកិច្ចប្រាប់ថា នាង ផុន ស្រីម៉ាច ត្រូវយុវជនក្លាហានវ័យ១៦ឆ្នាំម្នាក់ឈ្មោះ ផល ឈុនលី រស់នៅ ភូមិអូរទទឹម ឃុំតាសាញ ស្រុកសំឡូត ឆ្មក់ចូលទៅពង្រត់ចេញពីក្នុង រោងការ នាវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៧ មេសា ហើយយកទៅ លាក់ទុកនៅ ក្នុងផ្ទះរបស់ខ្លួន ខណៈភ្ញៀវនិង សាច់ញាតិមួយចំនួនកំពុង សម្រាកលង់លក់ ក្នុងដំណេក និងខ្លះទៀត កំពុងផឹកស៊ីក្នុង រោងការនៅឡើយ ។ ប៉ុន្តែសំណុំរឿងនេះ ត្រូវបានភាគីខាង ប្រុសដាក់ ពាក្យបណ្ដឹង ចូលទៅសាលាដំបូង នៅព្រឹកថ្ងៃទី៥ ឧសភា បន្ទាប់ពីភាគី ខាងស្រីមិន ព្រមជួយបង់ សំណងខ្លះនៃ ប្រាក់បណ្ណាការតាម ការស្នើសុំរបស់ ភាគីខាងប្រុស ។
លោក ម៉ែន រីម អធិការរងនគរបាលស្រុកសំឡូត ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ មេសា បន្ទាប់ពីបាត់កូន ក្រមុំពីរោងការ អាណា ព្យា បាលនៃភាគីទាំងពីរបាននាំគ្នាមកដល់ អធិការដ្ឋាន នគរបាល ស្រុកសំឡូត ដើម្បី សម្របសម្រួលគ្នា ពីសំណង បណ្ណាការ ខណៈភាគីទី៣ ដែលជាអ្នក ពង្រត់កូនក្រមុំគេ បានដឹក ដៃគ្នាចូលមកសារភាពនៅ ចំពោះមុខ សមត្ថកិច្ចដែរ ។ ពេលជួបជុំគ្នា នៅចំពោះមុខសមត្ថ កិច្ចបែបនេះ ភាគីទាំង៣ មិនបានពឹងពាក់ ឲ្យសមត្ថកិច្ច ជួយរក ដំណោះស្រាយទេ ដោយពួកគេសុំ យកសំណុំ រឿងនេះទៅ ដោះស្រាយគ្នានៅ សាលាឃុំតា តោកវិញ។ ប៉ុន្តែក្រោយមក ស្រាប់តែឮថា ការចរចានោះ មិនចុះសម្រុងគ្នា ដោយសារតែភាគីខាងស្រីមិន ព្រមបង់ សំណងបណ្ណាការ ឲ្យទៅខាងប្រុស ដែលជាហេតុ នាំឲ្យភាគីខាង ប្រុស សម្រេចប្ដឹងបន្ត ទៅសាលា ដំបូងតែម្ដង ។
សាមីខ្លួនកូនកំលោះ លោក កុក ប្រុស ហៅចាន់ណា បាននិយាយពីការទាមទាសំណងបណ្ណាការ ពីភាគីខាងស្រីថា ដំបូងលោក ទាមទារឲ្យភាគី ខាងស្រីបង់សំណងជំងឺចិត្ត និងបណ្ណាការ ចំនួន៥.០០០ដុល្លារ តែឪពុក ខាងស្រី គឺលោក ប៊ួ ផុន ដែលជា មេភូមិតាតោកផងនោះ ព្រមសងតែ ចំនួន២.៨០០ដុល្លារប៉ុណ្ណោះ ដែលជាចំនួនទឹកប្រាក់ ថ្លៃបណ្ណាការ (ថ្លៃទឹកដោះ) ដែលលោក បានប្រគល់ជូន ទៅភាគីខាងស្រី មុនពេលរៀបការ ។ កូនកំលោះបន្តថា ការចរចា គ្នានោះ ឪពុកកូន ស្រីព្រមបង់សំណងត្រឹមតែ ២.៨០០ដុល្លារបុ៉ណ្ណោះ និងមិន ព្រមឡើងបន្ថែម លើនេះទេ បើទោះជា លោកបន្ធូរ បន្ថយចុះ ត្រឹម៣.០០០ដុល្លារក្ដី ។ លោក កុក ប្រុស បញ្ជាក់ថា ការចរចានេះ បានឈានដល់ ការតឹងសរសៃក ដាក់គ្នាមួយ រំពេចនៅ ក្នុងសាលា ឃុំតាតោក បន្ទាប់ពីភាគី ខាងស្រីបដិសេធ មិនព្រមផ្ដល់ សំណង ចំនួន ៣.០០០ដុល្លារ ។
មិនតែប៉ុណ្ណោះ ដោយឃើញគ្រួសារលោកក្រីក្រ គ្មានសមត្ថភាពតវ៉ាតាមផ្លូវច្បាប់ ភាគីខាងស្រី បានគំរាម កំហែងលោក តាមអំពើចិត្ត ថែមទាំង ជំរុញឲ្យលោកទៅប្ដឹងដល់ ណា ក៏ប្តឹងទៅ ទៀតផង ។ ដូច្នេះហើយ ទើបនៅព្រឹកថ្ងៃទី៥ ឧសភា លោក សម្រេចចិត្ត ធ្វើដំណើរទៅ កាន់សាលា ដំបូងខេត្ត ដើម្បីដាក់ ពាក្យបណ្ដឹងតាមការជំរុញ របស់ភាគីខាង ស្រីតែម្ដង ដើម្បីសុំឲ្យ សាលាដំបូង ជួយរកយុត្តិធម៌ ។ ការដាក់បណ្ដឹង នៅសាលា ដំបូងនេះ គឺលោកមិន ទាមទារសំណងចំនួន ៣.០០០ដុល្លារ ឬ ៥.០០០ដុល្លារដូចការ សម្របសម្រួល នៅសាលាឃុំតាតោក ពីលើកដំបូងទេ គឺលោកទារសំណង ទ្វេដងបន្ថែម លើថ្លៃបណ្ណាការ ចំនួន២.៨០០ដុល្លារ ទាំងសំណង ជំងឺចិត្ត និងកិត្តិយស របស់លោកផង ។
ជុំវិញការលើកឡើងរបស់សាមីខ្លួនកូនកំលោះខាងលើនេះ កោះសន្តិភាពមិនអាចទាក់ទង សុំការ បំភ្លឺពីលោក ប៊ួ ផុន ឪពុកខាងស្រី ឬសាច់ញាតិបានទេ នារសៀលថ្ងៃទី៥ ឧសភា ។ លោក ម៉ែន រីម អធិការរងនគរបាល ស្រុកសំឡូត បញ្ជាក់ថា លោកស្មាន ថាភាគីទាំង២ ត្រូវរូ៉វគ្នាតាំង ពីថ្ងៃចរចាគ្នាដំបូង ម្ល៉េះ លុះនៅព្រឹកថ្ងៃទី៥ ឧសភា ស្រាប់តែលោក ទទួលព័ត៌មានថា សាមីខ្លួនកូន កំលោះបន្តប្ដឹងភាគី ខាងស្រី ទៅសាលាដំបូងទៀត ។ ប៉ុន្តែផ្លូវច្បាប់ ភាគីខាងស្រី ត្រូវតែបង់ សំណងបណ្ណាការ ឬសំណងជំងឺចិត្ត ដល់ភាគីខាង ប្រុសខ្លះហើយ មិនគួរបដិសេធ បែបនេះទេ ។
បើតាមប្រភពព័ត៌មានថា រហូតមកដល់ពេលនេះ ភាគីខាងស្រីបានបង់សំណងឡើងល្វីងមុខហើយ ដោយសារ តែពិធីមង្គលការ កូនស្រីមិនតាម គន្លងធម៌នេះ ដូចជាបង់ទៅ លើភ្លេងខ្មែរ ចៅមហា មេក្រូ ចុងភៅ និងផ្នួងជាដើម ។ ចំណែកយុវជន ផល ឈុនលី និងនាងផុន ស្រីម៉ាច ក៏បានសម្រេចយក គ្នាជាប្ដីប្រពន្ធ ដោយយុវជនវ័យ ១៦ឆ្នាំរូបនេះ មិនចាំបាច់ ចំណាយ ប្រាក់មួយសេន ខណៈលោក កុក ប្រុស ហៅចាន់ណា ខាតបង់ យ៉ាងចាស់ដៃ ទាំងទ្រព្យសម្បត្តិ ទាំងកិត្តិយស និងសេចក្ដីថ្លៃថ្នូរ តែលោកសង្ឃឹមថា សាលាដំបូងនឹង ផ្ដល់ភាពយុត្តិធម៌ សម្រាប់រូបលោក ជាមិនខាន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!