រថយន្តព្រូសមួយគ្រឿង ប្លុងចោលនៅ ខាងត្បូងផ្សារទំនើបសុវណ្ណា
រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើប មួយគ្រឿង ត្រូវប្រជាពលរដ្ឋ ប្រទះឃើញបើកយក ចតចោលនៅ ខាងត្បូង ផ្សារទំនើប សុវណ្ណា ហើយបាន ទៅរាយការណ៍ ជូនអាជ្ញាធរ មូលដ្ឋានឱ្យចុះទៅធ្វើការ ត្រួតពិនិត្យ ដែលហេតុការណ៍ នេះបង្កឱ្យមាន ការភ្ញាក់ផ្អើលកាល ពីវេលា ម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី០៥ ឧសភា ២០១៥ ស្ថិតនៅ ជាប់ផ្សារទំនើបសុវណ្ណា (ផ្នែកខាងត្បូង) តាមបណ្តោយផ្លូវហ្គោល ក្នុងសង្កាត់ ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា រថយន្តស៊េរីទំនើប មួយគ្រឿងដែល យកមកចតចោលនេះ គឺរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ត្រូវបាន គេយកមកទុកចោល កាលពីព្រឹក ថ្ងៃទី០៤ ឧសភា ២០១៥ មកម្ល៉េះ ។
តាមប្រភពបន្តទៀតថា ក្រោយពីប្រជាពលរដ្ឋ រាយការណ៍ពីករណីនេះ រួចមក កម្លាំងនគរបាលមូលដ្ឋាន ក៏បានចុះមកធ្វើ ការត្រួតពិនិត្យមើល ដោយរក្សាទុកនៅដដែល ដើម្បីរង់ចាំក្រែង ម្ចាស់មកយកទៅវិញ ។ លុះដល់ព្រឹកថ្ងៃទី០៥ ឧសភា នេះ មិនឃើញម្ចាស់ មកយកដដែល។
កម្លាំងអាជ្ញាធរមូលដ្ឋាន ក៏បានចុះទៅធ្វើកា រត្រួតពិនត្យម្តងទៀត និងអូសយកទៅរក្សា ទុកនៅប៉ុស្តិ៍រដ្ឋបាល នគរបាលទំនប់ទឹក ដើម្បីធ្វើការ ស្រាវជ្រាវរកម្ចាស់ជាបន្ត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!