បញ្ជូន​គូ​ ស្នេហ៍​វ័យ​ ក្មេង​២នាក់​ មក​សាលា​ ដំបូង​ពាក់​ព័ន្ធ ​ករណី​ ពង្រត់​គ្នា​ និង​លួច ​ទ្រព្យ​សម្បត្តិ​​

 
 

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ឧសភា ២០១៥ នេះ នគរបាលនៃអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ បានបញ្ចូនខ្លួន គូស្នេហ៍វ័យក្មេង២នាក់ មកកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការសាក សួរពាក់ព័ន្ធ នឹងករណីពង្រត់គ្នា ចេញពីផ្ទះអស់រាប់ខែ និងលួចទ្រព្យសម្បត្តិរបស់ អាណាព្យាបាលយក ទៅបញ្ចាំ ។ 

គូសេ្នហ៍វ័យក្មេងទាំង ២នាក់ខាងលើ មានឈ្មោះ សួន ចាន់ថា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជា កម្មករសំណង់ ស្នាក់នៅភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងនារីជាសង្សារមានឈ្មោះ ល. ម. ស. ត អាយុ១៨ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅក្បែរ យុវជនជាសង្សារ ។
 
គួររំលឹកផងដែរថា គូស្នេហ៍វ័យក្មេងទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅសហការ ជាមួយនគរបាល ប៉ុស្តិ៍បឹងទំពុនចាប់ឃាត់ខ្លួននៅចំណុចបន្ទប់ ផ្ទះជួលមួយកន្លែង ដែលមានទីតាំងនៅក្នុង ភូមិសាស្ត្រសង្កាត់បឹងទំពុន ។ ការចាប់ខ្លួននេះធ្វើ ឡើងទៅតាមពាក្យបណ្តឹងរបស់ អាណាព្យាបាល ខាងនារីជាសង្សារ ដោយប្តឹងពីបទ ពង្រត់គ្នារត់គេចពីផ្ទះ និងលួចទ្រព្យសម្បត្តិ ។ 
 
តាមសម្តីរៀបរាប់ពី ស្ត្រីជាម្តាយរបស់យុវជន ជាសង្សារបានឱ្យដឹងថា លើកនេះជាលើកទី៣ ហើយដែលកូនប្រុស របស់គាត់ និងនារីជាសង្សារបានពង្រត់គ្នា ចេញពីផ្ទះបែបនេះ ។ ២លើកកន្លងទៅនោះ ឪពុកម្តាយខាងស្រី ក៏ធ្លាប់ដាក់ពាក្យបណ្តឹង ប្តឹងទៅតុលាការឱ្យចាប់ខ្លួនកូនប្រុសរបស់គាត់ ពីបទពង្រត់កូនស្រីដែរ ។ 

ប៉ុន្តែវិវាទទាំង២ដងនេះ ត្រូវបានសម្របសម្រួល គ្នាបញ្ចប់ម្តងរួចមកហើយ ។ ស្ត្រីជាម្តាយយុវជន ខាងលើបានបន្តទៀតថា  កូនប្រុសរបស់គាត់ និងនារីវ័យក្មេងខាងលើ គឺជាអ្នកជិតខាងគ្នា ហើយពួកគេបាន ស្រលាញ់គ្នាមកអស់ រយៈពេលជាង៣ឆ្នាំហើយ ប៉ុន្តែការស្រលាញ់គ្នារបស់ពួកគេ គឺត្រូវបានឪពុកម្តាយ ខាងស្រីបដិសេធ ហើយព្យាយាមបំបែក ពួកគេមកជារៀងរហូត ។

ដោយសារមាន ការព្យាយាមបំបែកបែបនេះ ហើយម្យ៉ាងទៀត ដោយសារភ្លើងស្នេហ៍ របស់ពួកគេកាន់តែពុះកញ្ជ្រោល នោះទើបពួកគេសម្រេចចិត្តបបួលគ្នា រត់គេចពីផ្ទះទៅរួមរស់នៅ ខាងក្រៅជាមួយគ្នាបែប នេះតែម្តងទៅ ។ 
 
សមត្ថកិច្ចបានឱ្យដឹងថា ២លើកកន្លងទៅដែល ពួកគេរត់ចេញពីផ្ទះ គឺពួកគេមិនបាន យកទ្រព្យសម្បត្តិ ឬវត្ថុមានតម្លៃអ្វី ក្នុងគ្រួសារទៅជាមួយនោះទេ ដោយឡែកលើកក្រោយ នេះដោយសារខ្វះខាតថវិកា ទើបនារីជាសង្សារសុខចិត្ត ចូលផ្ទះលួចយកម៉ូតូរបស់ឪពុក ម្តាយចេញមកហើយឱ្យយុវជន ជាសង្សារយកទៅបញ្ចាំ ដើម្បីប្តូរយកប្រាក់មក រួមរស់ជាមួយគ្នាបន្ត ។ ប៉ុន្តែជាអកុសល នៅតែត្រូវ ឪពុកម្តាយខាងស្រីតាមទាន់ ប្តឹងសមត្ថកិច្ចចាប់វាយ ខ្នោះទាំង២នាក់ ។ 
 
ទោះជាយ៉ាងណា ជុំវិញរឿងរ៉ាវស្នេហាមួយនេះ ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ មិនទាន់សម្រេចនៅឡើយទេ ដោយរង់ចាំធ្វើការ សាកសួរបន្ថែមនៅ រសៀលថ្ងៃទី០៤ ឧសភា នេះ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម