ប៉ូលិសចរាចរ គំរូ បានជួយសំរាល កូនឲ្យស្ត្រី មានផ្ទៃពោះម្នាក់ នៅតាមផ្លូវ
ចិន៖ ប៉ូលិសចរាចរគំរូ មួយរូប នៅខេត្តជាំងស៊ី បានជួយសំរាលកូន ឲ្យស្ត្រីម្នាក់ នៅលើឡាន របស់ប៉ូលិស ក្រោយពេលដែល ឡានស្ត្រីរូបនោះ ខូចនៅតាមផ្លូវ។
ទិដ្ឋភាពប៉ូលិសជួយដល់ស្ត្រីដែលកំពុងឈឺពោះចង់សំរាលកូន
យោងតាមប្រភព បានឲ្យដឹងថា បន្ទាប់ពីបានទទួល ទូរស័ព្ទសុំជំនួយពី ស្ត្រីមានផ្ទៃពោះខាងលើ ប៉ូលិសចរាចរ ៣រូប ឈ្មោះ Xu Chunpeng, Xiao Jiaofeng និង Zhan Guozhen បាននាំគ្នា ប្រញាប់ប្រញាល់ ជិះឡានមកកាន់ផ្លូវធំ ដែលតភ្ជាប់ រវាងទីក្រុង Hangzhou ឆ្ពោះទៅកាន់ ទីក្រុង Ruili របស់ខេត្ត Yunnan។
យ៉ាងណាមិញ នៅពេលដែល ប៉ូលិសលើកស្ត្រីរូបនោះ ដាក់ក្នុងឡានភ្លាម នាងបានប្រាប់ប៉ូលិសថា នាងមានអារម្មណ៍ ចង់សំរាលកូនចេញ មកហើយ។ ដោយមិនគិតអ្វីច្រើន ប៉ូលិសម្នាក់ឈ្មោះ Chunpeng បានប្រាប់មិត្តរួមការងារ របស់ខ្លួន ឲ្យទៅបើកឡាន ហើយរូបគាត់បាន ធ្វើជាឆ្មប ជួយបង្កើតកូន ឲ្យស្ត្រីរូបនោះ។ ស្ត្រី និងទារក ដែលទើបនឹងកើត ក្រោយមកត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យប្រជាជន នៃក្រុង Jing dezhen។ ទាក់ទងនឹងសកម្មភាព ខាងលើដែរ មានអ្នកប្រើប្រាស់ អ៊ិនធើណែត ជាច្រើន បាននាំគ្នាសំដែងការ សរសើរ ចំពោះប៉ូលិសចរាចរវ័យក្មេង ឈ្មោះ Xu Chunpeng ម្នាក់នោះ៕
សកម្មភាពប៉ូលិសវ័យក្មេង បីស្ត្រីរូបនោះដាក់លើរថយន្ត
ស្ត្រីជាម្តាយ និងកូនក្រោយពេលដែលសំរាលហើយ
ម្តាយ និងកូនក្រោយមក បានបញ្ជូនទៅកាន់មន្ទីរពេទ្យប្រជាជន នៃក្រុង Jing dezhen
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!