វណ្ណ ម៉ូនីកា បណ្តើរសង្សារថ្មី ជនជាតិអ៊ីតាលី ទៅសាងរសជាតិ ស្នេហ៍ នៅវៀតណាម
ភ្នំពេញ៖ តារាសម្តែងកញ្ញា វណ្ណ ម៉ូនីកា បន្ទាប់ពីផ្ទុះជម្លោះបែកផ្សែងជាថ្មី ជាមួយអតីតគូស្នេហ៍ មិនទាន់បានប៉ុន្មានផង ពេលនេះស្រាប់តែបែកធ្លាយព័ត៌មាន ដ៏រសើបមកថា នាងបាននឹងកំពុងលួច មានទំនាក់ទំនង សាងសម្ព័ន្ធភាពស្នេហា ថ្មោងថ្មី ជាមួយបុរសខុសជាតិសាសន៍ម្នាក់ ខណៈគេទើបដឹងថា អ្នកទាំងពីរធ្លាប់បានបណ្តើរគ្នា ចេញទៅកម្សាន្ត ក្រៅប្រទេសសាងអនុស្សាវរីយ៍ជាមួយគ្នាទៀតផង ។
ផ្អែកតាមប្រភពពីរង្វង់អ្នកសិល្បៈ ដែលកំពុងនិយាយខ្សឹបខ្សៀវគ្នា ពីមួយទៅមួយបានឲ្យដឹងថា តារាសម្តែងកញ្ញា វណ្ណ ម៉ូនីកា ក្រោយពេលបែកស្នេហ៍ ជាមួយអតីតសង្សារចាស់ គឺមានបុរសជនជាតិអ៊ីតាលីម្នាក់ តាមទាក់ទងសុំស្នេហ៍រហូតតារាស្រីរូបនេះ ផ្តល់ឱកាសបើកភ្លើងខៀវឲ្យ ដើម្បីស្វែងមើលពីចិត្តគំនិតគ្នាទៀតផង ។
ប្រភពបានបញ្ជាក់ថា ចំពោះទំនាក់ទំនងស្នេហ៍រវាងពួកគេទាំងពីរ គឺមានរយៈពេលប្រហែល៥ខែមកហើយ ក្រោយពេលបែកបាក់ ពីអតីតសង្សារចាស់ក្នុងនោះ តារាសម្តែកញ្ញា វណ្ណ ម៉ូនីកា ជាមួយបុរសសង្សារជនជាតិអ៊ីតាលីដែលកំពុង បម្រើការងារនៅក្រុង Dubai ប្រទេសអារ៉ាប់រួម ក៏ធ្លាប់ស្កាត់ជួបគ្នា និងបានចេញដើកម្សាន្ត នៅក្រៅប្រទេស ជាមួយគ្នាជាញឹកញាប់ផងដែរ ។ ទន្ទឹមនឹងគ្នានេះកាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥ នេះត្រូវបានប្រភពទម្លាយមកថា វណ្ណ ម៉ូនីកា បានចាកចេញពីស្រុកខ្មែរចេញទៅ ប្រទេសវៀតណាម តែពីរនាក់គូស្នេហ៍ដោយស្ងាត់ៗ ។
ប្រភពបាននិយាយទៀតថា បុរសជនសម្បូរទ្រព្យស្តុក ដែលកំពុងមានទំនាក់ទំនង ស្នេហ៍ផ្អែមល្អែមជាមួយកញ្ញា វណ្ណ ម៉ូនីកា ម្នាក់នោះ មានវ័យប្រមាណជា៣៨ជាជនជាតិអ៊ីតាលី បច្ចុប្បន្នគឺកំពុងរស់នៅបម្រើការងារនៅក្រុង Dubai ។ ក្នុងដំណើរកម្សាន្តរបស់អ្នកទាំងពីរ នៅប្រទេសវៀតណាមពេលនេះ គឺមានរយៈពេលរហូតដល់ទៅមួយសប្តាហ៍ឯណោះ ។
ប្រភពដដែលបានបន្ថែមថា បើតាមការដឹង ក្រោយពីត្រឡប់មកពីប្រទេសវៀតណាមវិញ វណ្ណ ម៉ូនីកា និងគូស្នេហ៍ក៏មានគម្រោង ចេញទៅដើកម្សាន្ត នៅបណ្តាប្រទេសចំនួន ២ ឬ ៣ប្រទេសផ្សេងគ្នាទៀត បន្ទាប់ពីនាងដោះស្រាយរួចរាល់នូវបញ្ហាផ្ទាល់ខ្លួន ។
នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ នេះគេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីស្វែងរកការបំភ្លឺ ពីសំណាក់កញ្ញា វណ្ណ ម៉ូនីកា តាមទូរស័ព្ទបាននៅឡើយទេ ខណៈនេះនាងកំពុងទៅសាងស្នេហ៍ នៅប្រទេសវៀតណាម ជាមួយគូស្នេហ៍ ។ យ៉ាងណាមិញ LookingTODAY នឹងព្យាយាមស្វែងរក ការបកស្រាយពីសំណាក់ វណ្ណ ម៉ូនីកា នៅពេលក្រោយ ដើម្បីឲ្យមហាជនបានដឹងច្បាស់ ពីការពិតជុំវិញរឿងរ៉ាវខាងលើនេះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!