ចន ច័ន្ទលក្ខិណា សោកស្តាយ យ៉ាងខ្លាំង ចំពោះការចាកចេញ របស់ យ៉ាន លីនដា

 
 

ភ្នំពេញ៖ បន្ទាប់ពីការចាកចេញ របស់អ្នកនាង យ៉ាន លីនដា ទៅកាន់ប្រទេស អូស្រ្តាលី មានមិត្តភក្កិ ជិតស្និទ្ធ ក្នុងសិល្បៈមួយចំនួន បាន សម្តែងការ សោកស្តាយយ៉ាងខ្លាំង។

កាលពីថ្មីៗនេះ អ្នកនាង យ៉ាន លីដា បានចាកចេញ ពីកម្ពុជា ដើម្បីទៅកាន់ប្រទេស អូស្រ្តាលី ខណៈពេលដែលនាង បានជួបរឿងអន់ចិត្ត ក្នុងរង្វង់ គ្រួសាររបស់នាង។ បន្ថែមពីនេះទៅទៀត នៅលើបណ្តាញសង្គមនានា ដូចជា ហ្វេសប៊ុក និង អ៊ិនស្តាក្រាម មានតារាស្រី មួយចំនួន បានបង្ហោះរូបថត របស់នាង ព្រោះពួកគេ ហាក់ដូចជា មិនសប្បាយចិត្ត នៅពេលនាង បានចាកចេញ យ៉ាងដូច្នេះ។

ក្នុងនោះដែរ អ្នកនាង ចនច័ន្ទ លក្ខិណា មានការសោកស្តាយយ៉ាងខ្លាំង ដែលដឹងថា អ្នកនាង លីនដា បានទៅប្រទេស អូស្រ្តាលី ដោយនាង បានសរសេររៀបរាប់ ខាងក្រោមរូបថត ក្នុងហ្វេសប៊ុកថា "ពួកយើងនៅតែនឹកអ្នក មានសុវត្ថិភាពណា ខ្ញុំជូនពរអ្នក ឲ្យមានសុភមង្គល និងញញឹម ក្នុងជីវិតរបស់អ្នក។ ត្រូវដើរតាមផ្លូវ របស់អ្នកណា ប្អូនស្រី... ពួកយើងនៅតែជា បងប្អូននឹងគ្នា នៅតែរក្សាចំណងមិត្តភាពមួយនេះ ជារៀងរហូត ពួកយើងនឹងសង្ឃឹម ថាបានជួបអ្នក នៅអូស្រ្តាលី ក្នុងថ្ងៃមួយ ជាក់ជាមិនខាន... តែងតែស្រឡាញ់អ្នក ហើយក៏មិនសប្បាយចិត្ត ចំពោះការចាកចេញ របស់អ្នក"។

មិនតែប៉ុណ្ណោះ សិល្បៈការនី មួយចំនួនទៀត ក៏បានបង្ហាញពីអារម្មណ៍ កើតទុក្ខរបស់ពួកគេ នៅពេល បាត់វត្តមាន អ្នកនាង លីនដា ផងដែរ។

យ៉ាងណាមិញ ចំពោះការចាកចេញរបស់ តារាស្រី យ៉ាន លីនដា នេះ គឺមិនទាន់មានប្រភព មួយណា ជាក់លាក់នោះទេ ថានាងនឹង ទៅរស់នៅ ប្រទេសអូស្រ្តាលីរហូត ដោយសារតែរឿងទំនាស់ ជាមួយស្វាមីរបស់នាង រឺក៏ត្រូវត្រឡប់ ចូលសិល្បៈវិញ៕


សាររបស់ អ្នកចនច័ន្ទ លក្ខិណា ក្នុងហ្វេសប៊ុក


តារាចម្រៀងស្រី Nikki បង្ហោះក្នុង បណ្តាញអ៊ិនស្តាក្រាម


កញ្ញា ទឹម វត្តី ប្អូនស្រីរបស់ កញ្ញា ទឹម រដ្ឋា បង្ហោះក្នុងបណ្តាញអ៊ិនស្តាក្រាម



អ្នកនាង យ៉ាន លីនដា និងអ្នកនាង ចន ច័ន្ទលក្ខិណា

ប្រភព ហ្វេសប៊ុក និង បណ្តាញ អ៊ិនស្តាក្រាម

ដោយ៖ កា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម