យកលេស នាំកូនស្រីចុង ទៅរក សោម៉ូតូ ក្នុងព្រៃស្ងាត់ ឆ្លៀតឱកាស ចាប់រំលោភ

 
 

រតនគិរី ៖ គ្រូស្នេហ៍ដែលជាឪពុកចុង បានប្រើល្បិចកលថោកទាប ដោយបានបោកបញ្ឆោត យកកូន ស្រីដើម ដែល មានសម្រស់ ស្រស់ស្អាតថា ខ្លួនបានជ្រុះបាត់កូនសោក្នុងព្រៃ ឲ្យទៅ ជួយរក ហើយឃើញ ឱកាសល្អ ក៏ឆ្លៀតឱកាស ប្រព្រឹត្តអំពើ មិនគប្បីមកនារី រងគ្រោះតែម្តង ។ នេះបើយោងតាម បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ លោក ឆាយ ធី មន្រ្តីស៊ើប អង្កេត អង្គការអាដហុក ប្រចាំខេត្តរតនគិរី ។

កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ អ្នកភូមិចារ៉ាយ ព្រមទាំងសាច់ញាតិ បងប្អូនក្មេង ស្រីរងគ្រោះ ស្ថិតនៅភូមិ គងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ខឹងគ្រូស្នេហ៍រំលោភ ដែលជា ឪពុកចុងរំ លោភ កូនស្រីដើម បានផ្តល់ព័ត៌ មាន មកឲ្យលោក ឆាយ ធី ដើម្បីឲ្យជួយអន្តរាគមន៍ ។

ក្មេងស្រីមានអាយុ ១៧ឆ្នាំ ឈ្មោះ ស/ភ ជនជាតិចារ៉ាយ រស់នៅផ្ទះជាមួយ ម្តាយបង្កើត និងលោក ពូយ ស្វាញ អាយុ ៦៤ឆ្នាំ ជាឪពុកចុង ។

ប្រភពខាងលើ បានឲ្យដឹងទៀតថា រឿងរ៉ាវនេះបានកើតឡើង កាលពីដើមឆ្នាំ២០១៥ ដោយពុក ចុងប្រាប់ថា បាត់សោ ម៉ូតូក្នុងព្រៃ បន្ទាប់ពីកើតរឿងនេះរួចមក នាងមិនហ៊ាន ប្រាប់អ្នកណាទេ ដោយឪពុក ចុងគំរាមសម្លាប់ ។

ទាក់ទងនឹងបញ្ហានេះដែរ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ សាច់ញាតិបងប្អូនបានដឹង និងបែកការណ៍ ទើបបាន នាំនាងប្តឹង លោកអធិការស្រុកអូរយ៉ាដាវ ឲ្យជួយចាត់វិធានការ តាមច្បាប់ ប៉ុន្តែពេលពេល នគរបាល សាកសួរ ទល់មុខ គ្នា ធ្វើឲ្យនាងមាន ការភិតភ័យខ្លាំង ក៏មិនហ៊ាន និយាយអ្វីទាំងអស់ ដោយប្រាប់ទៅវិញថា ខ្លួនស្រលាញ់គ្នា ស្មោះត្រង់ ទៅវិញ ជាមួយ ឪពុកជាគ្រូស្នេហ៍ ហើយនគរបាល បានដោះលែងលោកតា ពូយ ស្វាញ ឲ្យរួចខ្លួន ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម