នឹកសង្សារពេក មកលេង ដល់ផ្ទះ បានមួយអាទិត្យ នាងដេញ ទៅផ្ទះវិញ តូចចិត្ត ចង.កស្លាប់
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ មានសង្សារ ជាកម្មការិនី រោងចក្រកាត់ដេរ ដោយសារតែ នឹកនាងពេក បានធ្វើដំណើរ ពីស្រុកកំណើត មកលេងនាង ដល់ផ្ទះជួល ដែលនាងស្នាក់នៅ មុនដំបូងនាង បានស្វាគមន៍ជាធម្មតា ហើយយុវជននោះ បានស្នាក់នៅ ក្នុងបន្ទប់ផ្ទះជួលនោះរយៈពេល មួយអាទិត្យ ទើបនាង ដេញឲ្យត្រឡប់ ទៅផ្ទះវិញ ដោយប្រាប់ថា «ចាំថ្ងៃក្រោយ ចាំមកលេងទៀត ព្រោះមកស្នាក់នៅ អត់ធ្វើការចឹង ខ្មាសគេ»។ ពេលដែលនាង ជាសង្សារដេញ បែបនេះ បានធ្វើឲ្យយុវជននោះ មានការខឹងសម្បា និងតូចចិត្ត ព្រមទាំងមាន ទំនាស់ពាក្យសម្ដី ជាមួយនាង រួចបានចេញទៅចង.ក សម្លាប់ខ្លួន នៅលើដើមក្រសាំង កណ្តាលវាលស្រែ មួយកន្លែង បណ្ដាលឲ្យស្លាប់តែម្ដង។
ហេតុការណ៍នោះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥ និង៣៥នាទី ព្រឹក ថ្ងៃទី២ ឧសភា ២០១៥ ស្ថិតនៅចំណុច កណ្តាលវាលស្រែ ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ យុវជនម្នាក់នោះ ឈ្មោះ ផុន ផល្លា អាយុ២៤ឆ្នាំ ជាកម្មករចាំចំការនៅខេត្តរតនៈគិរី និងមានស្រុកកំណើត នៅភូមិឈើតូច ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកនារីជាសង្សារ ឈ្មោះឈី ចិន្តា អាយុ២០ឆ្នាំ ជាកម្មការិនីកាត់ដេរ មានលំនៅផ្ទះជួល ក្បែរកន្លែងកើតហេតុ ។
ប៉ូលិសប៉ុស្តិ៍កាកាប បានឱ្យដឹងថា មុនពេលភ្ញាក់ផ្អើល ប្រជាពលរដ្ឋម្នាក់ នៅក្នុងភូមិខាងលើ ឈ្មោះឈុន យាន ភេទប្រុស អាយុ៥៨ឆ្នាំ បានដើរទៅមើល ដី ដើម្បីដាំបន្លែ ស្រាប់តែប្រទះឃើញ យុវជនម្នាក់ចង.ក ដោយក្រមាភ្ជាប់នឹង ដើមក្រសាំង កណ្តាលវាលស្រែ ស្លាប់បាត់ទៅហើយ ក៏ប្រាប់អ្នក នៅក្នុងភូមិ ជាមួយគ្នា ឲ្យទៅមើលទើបមាន ការភ្ញាក់ផ្អើលតែម្ដង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!