ឃុំខ្លួនជនជាតិកូរ៉េ២នាក់ពាក់ព័ន្ធ ចាប់បង្ខាំង ជនជាតិ កូរ៉េដូចគ្នា ទារប្រាក់ជាង ៦ម៉ឺនដុល្លារ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣ ឧសភា ២០១៥ បានចេញដីកា សម្រេចឃុំ ខ្លួនជនជាតិ កូរ៉េ២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទកំហែងយក ពាក់ព័ន្ធចាប់ បង្ខាំងជនជាតិ កូរ៉េដូចគ្នា ទារប្រាក់ ចំនួន ៦៩.០០០ ដុល្លារអាមេរិក ។
ជនសង្ស័យដែលត្រូវឃុំខ្លួនម្នាក់ឈ្មោះCHOI JONG HEE ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះ លេខ៧១ ផ្លូវលេខ២ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរជា អ្នកជំនួញ និងម្នាក់ទៀត ឈ្មោះCHO YONG SEOK ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅ មិនពិតប្រាកដ មុខរបរជាអ្នកជំនួញដូចគ្នា ។
តាមដីកាសម្រេចឃុំខ្លួនរបស់លោកអ៊ី ថាវរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបានឱ្យដឹងថា ជនសង្ស័យ ទាំង២នាក់ នេះបានដាក់ឲ្យស្ថិតក្រោមការពិនិត្យ ពីបទ កំហែងយក ប្រព្រឹត្តនៅ ផ្ទះលេខ៧២ ផ្លូវលេខ២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី ២៧មេសា ២០១៥ តាមបញ្ញត្តិមាត្រា៣៦៣ និង៣៦៤ នៃក្រម ព្រហ្មទណ្ឌ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!